រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា​ តួអង្គទេវតា​ឆ្នាំថ្មី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សុទ្ធតែឆ្លងកាត់ការប្រកួតយ៉ាងសម្រិតសម្រាំង រើសយកបេក្ខនារី មានទាំងសម្រស់និងចំណេះដឹង ទន្ទឹមគ្នាផងដែរ។

ជាក់ស្តែង តួអង្គទេវតាឆ្នាំថ្មី ២០២២នេះ បានទៅលើកញ្ញា ហេង រិនសុម៉ាលីតា ដែលកញ្ញា មិនត្រឹមតែមាន រូបសម្បត្តិស្រស់ស្អាត គួរឲ្យស្រឡាញ់ប៉ុណ្ណោះទេ  សូម្បីតែការងារអាជីពប្រចាំថ្ងៃក៏ជា អ្នកបម្រើការលើយន្តហោះមួយរូបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើក្រឡេកទៅមើលតួអង្គទេវតាឆ្នាំចាស់ កញ្ញា សាន កុសុមៈវិញ បច្ចុប្បន្ននេះ រូបនាងក្លាយជាតារាសម្តែងពន្លកថ្មី ដែលកំពុងផ្ទុះប្រជាប្រិយភាពខ្លាំង មិនតែប៉ុណ្ណោះ ក៏ជាតារាម៉ូដែលតំណាងផលិតផលជាច្រើន នៅកម្ពុជាផងដែរ។

យ៉ាងណាមិញ សម្រាប់តួអង្គទេវតាទាំង២ដួងនេះ ធ្លាប់តែឃើញ ក្នុងកញ្ចក់ទូរទស្សន៍ ស្លៀកឈុតទេវតា ឈរជិតគ្នា ជះចំហាយទាក់ទាញមិនណយ ហើយងាកមកមើលពីរូបថតក្រៅឆាកវិញ ថតជិតគ្នាបែបនេះ ទើបដឹងច្បាស់ថា អ្នកទាំងពីរ មានមុខមាត់ស្រដៀងគ្នាថ្នាក់នេះ មើលមួយភ្លែតដូចបងប្អូន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម​ ៖

កញ្ញា​ សាន កុសុមៈ
កញ្ញា​ សាន កុសុមៈ
កញ្ញា ហេង សុម៉ាលីតា
កញ្ញា ហេង សុម៉ាលីតា
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]