ចិន៖ កាលពីថ្ងៃទី ១៦ ខែមេសា កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតរបស់ តារាស្រី Shu Qi ដែលធ្វើឲ្យមានការបង្ហោះអបអរសាទរ និងការជូនពរ នៅលើបណ្ដាញសង្គមចំពោះតារាស្រីរូបនេះ ។

យ៉ាងណាមិញ នៅក្នុងនោះដែរ ក៏មានមិត្តជិតស្និទ្ធម្នាក់របស់នាង គឺលោក Chen Kun បានចូលរួមបង្ហោះ អបអរសាទរទៅដល់នាង ដោយត្រូវបានគេ​ដឹង​ថា​ ក្នុងរយៈពេល ៨ ឆ្នាំជាប់គ្នាហើយ ដែល​លោក Chen Kun បានអបអរចំពោះនាង បង្ហាញពីមិត្តភាពមិនផ្លាស់ប្ដូរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលមនុស្សជាច្រើន កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងនោះគឺ រូបភាព Shu Qi ដែល លោក Chen Kun បានបង្ហោះភ្លាមៗ គឺជារូបថតដែលថតដោយខ្លួនលោកផ្ទាល់ នៅក្នុងកម្មវិធីតាំងពិព័រណ៍ផ្លែឈើ កាលពីឆ្នាំមុន។ ម៉្យាងវិញទៀត គ្រប់គ្នាបានសរសើរពីសម្រស់របស់ Shu Qi ជាមួយនឹងការតុបតែងខ្លួនបែបស្រាលៗ មុខមាត់ដ៏ស្រស់ស្អាត និងភាពវ័យក្មេងរបស់នាង ដែលមិនគួរឲ្យជឿថាពេលនោះនាងមានវ័យជាង ៤០ ឆ្នាំទៅហើយ៕  

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]