កម្សាន្ត៖ ពិតណាស់ កាលពីដើមឆ្នាំ២០២២ កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia ទើបតែស្វែងរកឃើញនូវម្ចាស់មកុដចំនួន២រូប ដែលMTIC ២០២១ បានទៅលើកញ្ញា ឌី បញ្ញាវិមាលា និង MTIC ២០២២ បានទៅលើកញ្ញា សុខ និដាណាត់។ ជាមួយគ្នានេះដែរ ក្រោយរកឃើញម្ចាស់មកុដរួច គេឃើញថាមានមហាជនពេញចិត្តនឹងបវរកញ្ញាទាំងពីររូបនេះគ្រប់ៗគ្នា។
យ៉ាងណាមិញ ក្រៅពីជ័យលាភីឯក យើងងាកទៅមើលលំដាប់រងទាំង៤រូបវិញម្ដង ពួកគេសុទ្ធសឹងតែមានសមត្ថភាពខ្លាំងពញកែចំណេះដឹងក៏ល្អ ហើយរូបសម្ផស្សស្រស់ស្អាតទៀតផង។ ដោយMTIC លំដាប់រងទី១គឺកញ្ញា ប៊ុនរ៉ែន ធារីកា លំដាបៀរងទី២គឺកញ្ញាណូ ហ្វារីដា លំដាប់រងទី៣គឺកញ្ញា ពេជ្រ រស្មី និងលំដាប់រងទី៤គឺកញ្ញា អ៊ុក សាវរីយ៍។ លើសពីនេះទៅទៀត ក៏មានមកចាស់ពាន២រូបដែលកញ្ញា ប៉ាង ពេជ្ររចនា ជាមកចាស់ពាន Miss Rising Star និងកញ្ញា វោត លក្ខិណា ជាម្ចាសពាន Miss Charming។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ថ្មីៗនេះ MTIC ទាំង៨រូបបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើនប្លែកភ្នែក និងភ្ញាក់ផ្អើលគ្រប់គ្នាខណៈបវរកញ្ញាទាំង៨រូប បានគ្រងនូវឈុតអប្សរា មើលទៅស្រស់ស្អាត ហើយសមសួនដូចៗគ្នាតែម្ដង។ ក្រោយគ្រងនូវឈុតអប្សរាគេឃើញបវរកញ្ញាទាំង៨រូបនេះ កាន់តែមានភាពលេចធ្លោ និងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គមមិនតិចនាក់នោះទេ ឲ្យចាប់អារម្មណ៍ និងសរសើរពីសម្រស់ដ៏ផូរផង់ពួកគេនោះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]