ឌូបៃ ៖ ជឿជាក់ថា បងប្អូនអ្នកលេងបណ្តាញសង្គម ប្រាកដជា ដឹងច្បាស់ពី មួយរយៈពេលមុននេះ លោក ឌួង  ឆាយ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយបង្ហាញវត្តមានជាមួយ នារីរូបស្រស់វ័យត្រឹមតែ ១៨ឆ្នាំ ក្នុងពិធីភ្ជាប់ពាក្យផ្លូវការមួយ។

យ៉ាងណាមិញ យកគូដណ្តឹងម្តងនេះ ប្អូនស្រីបង្កើតលោក ឌួង ឆាយ បង្ហើបថា ជាដៃគូដែលម្តាយរើសឲ្យ ហើយដូចចិត្តប៉ងទុកទៀត គូដណ្តឹងថ្មីរបស់រូបលោក និងកូនៗ ហាក់ចុះសម្រុងនិងស្រឡាញ់គ្នាជាខ្លាំង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលជីវិតគូដណ្តឹងវ័យក្មេង​រូបនេះវិញ ត្រូវមហាជននាំគ្នាផ្អើលថា មានសំណាងអ្វីម្លេះ ទើបមានឈ្មោះជាគូដណ្តឹងមិនទាន់ប៉ុន្មានផង ស្រាប់តែពេលនេះ ត្រូវម្តាយក្មេកនិងគ្រួសារសាច់ថ្លៃ នាំដើរលេងក្រៅប្រទេស ដល់ឌូបៃ ដើរផ្សារទិញទំនិញយ៊ីហោល្បីៗឲ្យ ជះចំហាយកក់ក្តៅថែមទៀតផង រីឯអ្នកម្តាយក្មេកវិញ ក្រោយបានកូនប្រសារស្អាត ក្មេង ចេះដឹងរាក់ជ្រៅទៀតនោះ រីករាយញញឹមបិទមាត់មិនជិតតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ឌួង ឆាយ និងគូដណ្តឹង
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]