ថៃ៖ មានរូបភាពមួយសន្លឹក ដែលត្រូវបានចែករំលែក និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្ដាញសង្គម ដែលជារូបភាព ថតពីក្រោយខ្នង របស់នារីម្នាក់ និងមានការស្លៀកពាក់ដូច តារាស្រី Tangmo នៅក្នុងថ្ងៃដែលនាងបានធ្លា.ក់ទឹក ព្រមទាំងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការសង្ស័យថានេះគឺជារូបរបស់ Tangmo ឬយ៉ាងណា។ 

មិនយូរប៉ុន្មាន ថ្មីៗនេះ នាង San Visapat ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកជិះទូកជាមួយនឹង Tangmo នៅថ្ងៃកើតហេតុនោះ ស្រាប់តែបាន​ចេញមកបើក​ចំហ​អំពី​បញ្ហា​នេះ ​ទៅ​កាន់​សារព័ត៌មាន បន្ទាប់ពីធ្វើដំណើរទៅរាយការណ៍នៅស្ថានីយ៍ប៉ូលីសជាលើកទីពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ San Visapat បានបង្ហាញរូបភាពរបស់ Tangmo ឈរនៅលើទូក ដែលត្រូវបានចែករំលែកនៅលើ Twitter នោះ គឺនាងបានទទួលស្គាល់ថា ខ្លួនគឺជាអ្នកថតរូបដោយខ្លួនឯង ព្រោះដោយសារតែមើលទៅពិតជាស្អាតខ្លាំង។ យ៉ាងណាមិញ តាមការរាយការណ៍របស់ San ក៏នៅតែ​បញ្ជាក់​ថា Tangmo ពិត​ជា​បានទៅបត់ជើង​នៅខាង​ក្រោយ​ទូកពិត​មែន ហើយតាមរយៈរូបភាពនេះ នាងក៏បានផ្ញើទៅកាន់ប៉ូលីស និងមិត្តភក្តិមួយចំនួន ដូច្នេះហើយ នាង​មិន​ដឹង​ថា ​វា​ត្រូវ​បាន​គេ​ចែក​រំលែក​តាមរបៀបណានោះទេ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

San
San
Tangmo
Tangmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]