កូរ៉េខាងត្បូង៖ នៅលើវេទិកាសហគមន៍អនឡាញ អ្នកនិយមលេងអ៉ីនធឺណែតម្នាក់បានចែករំលែករូបថតរបស់ Jennie ឈរនៅកណ្តាលហ្វូងមនុស្សនៅឯ Coachella កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងជាមួយរូបដែលគេបានផ្តិតទាំងនេះ។

ជាក់ស្តែង​ជាមួយ​នឹង​សក់​ក្រង​ពណ៌​ទឹកក្រូចនៃសមាជិក BLACKPINK រូបនេះ ត្រូវ​បាន​គេ​ឃើញ​ស្លៀក​ពាក់​អាវ​យឺត​ស​សម​នឹង​អាកាសធាតុ​ក្តៅ​ បង្ហាញសាច់ខ្នង គួរជាគយគន់ ក្នុងការតែងខ្លួន បែបសាមញ្ញ ងាយៗ របស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារួម ផ្អែកលើរូបភាពដែលបានចែកចាយ អ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងអ៉ីនធឺណែតបានបញ្ចេញមតិដូចជា ការសរសើរ ជាមួយស្ទីលរបស់នាង ដែលមនុស្សនិយាយថា ងាយនឹងឃើញនាងលាបពណ៌ឌិតខ្លាំងបែបនេះណាស់ដោយសារតែសក់ពណ៌ទឹកក្រូច មើលទៅពិតជាសម ដែលបានលើកសម្រស់របស់នាងថែមមួយកម្រិតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]