កូរ៉េខាងត្បូង៖ ដោយសារតែសមាជិកគ្រប់រូបនៃ BLACKPINK គឺជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកប្រណីតយ៉ាងហោចណាស់មួយ ពួកគេតែងតែបង្ហាញម៉ូដទាន់សម័យ ដែលបានធ្វើឲ្យ អ្នកនិយមលេងម៉ូដហ្វេសសិន តែងតែចង់សាកល្បង ស្លៀកលើខ្លួនរបស់ពួកគេ។

ហេតុដូច្នេះ នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​យ៉ាង​ច្បាស់ ​នៅ​ពេលសមាជិកកូនពៅ តារាស្រី Lisa បង្ហាញ​ខ្លួន​លើ​ក្រប​ជាច្រើន​សម្រាប់​ទស្សនាវដ្ដី Elle Korea ដែលសម្លៀកបំពាក់ ដែលនាង បានស្លៀកថត ពីគម្រប បានលក់អស់ភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីត្បិតតែអាវធំគឺជាផ្នែកតែមួយគត់នៃសម្លៀកបំពាក់ដែលបានបង្ហាញក៏ដោយ វាមិនមានបញ្ហាសម្រាប់អ្នកគាំទ្រនោះទេ ដែលពួកគេបានចូលទៅកាន់គេហទំព័ររបស់ Celine ហើយបានបង់ប្រាក់ចំនួនប្រាក់ចំនួន ៣៦០០ ដុល្លារ សម្រាប់អាវម៉ូដ «CHASSEUR» យកមកជាវ ពាក់តាមអាយដលរបស់ពួកគេដូច្នេះដែរ៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]