កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក(FDA) បានអនុញ្ញាតឲ្យប្រើប្រាស់ឧបករណ៍តេស្ដដង្ហើមរកវីរុសកូវីដ-១៩ ឈ្មោះថា Covid-19 breathalyzer ជាលើកដំបូង ដើម្បីបង្កើនភាពងាយស្រួល និង មានភាពរហ័សក្នុងការធ្វើតេស្ដស្វែងរកអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩។
ឧបករណ៍តេស្ដខ្យល់ដង្ហើម Covid-19 breathalyzer បង្កើតឡើងដោយក្រុមហ៊ុន InspectIR ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកបាន ទទួលការអនុញ្ញាតយ៉ាងពេញលេញពីរដ្ឋបាលចំណីអាហារ និងឱសថ ក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយទទួលការសាកល្បងធ្វើតេស្ដពិសោធន៍ជាមួយនឹងលទ្ធផលបង្ហាញភាពត្រឹមត្រូវលើអ្នកវិជ្ជមានបានលើស ៩១,២% និង កម្រិតត្រឹមត្រូវពីភាពអវិជ្ជមានបានរហូតដល់ទៅ ៩៩,៣% នៃចំនួនអ្នកចូលរួមធ្វើតេស្ដសរុប២ ៤០៩នាក់។ ទម្រង់នៃការប្រើប្រាស់ឧបករណ៍នេះ ប្រហាក់ប្រហែលគ្នាទៅនឹងការវាស់ជាតិអាល់កុលដែរ ដោយអ្នកត្រូវធ្វើតេស្តត្រូវផ្លុះខ្យល់ចូលក្នុងឧបករណ៍ ហើយលទ្ធផលនឹងបង្ហាញក្នុងរយៈពេលតិចជាងបីនាទី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមធ្យមមួយថ្ងៃឧបករណ៍មួយនេះអាចធ្វើតេស្ដបានរហូតដល់ទៅ១៦០នាក់។ បន្ថែមពីនេះទៀត វាមានភាពងាយស្រួលនៅក្នុងបេសកម្មផ្សេងៗដោយងាយស្រួលដាក់តាមខ្លួន ចល័តបានគ្រប់ទីកន្លែង ទាំងនៅក្នុងការិយាល័យ មន្ទីរពេទ្យ និងនៅទីខាងក្រៅក៏បាន។ យោងតាមរបាយការណ៍ចេញផ្សាយរបស់ក្រុមហ៊ុនផលិតផ្ទាល់បានបង្ហាញថា ក្រុមហ៊ុនអាចផលិតឧបករណ៍នេះបានហូតដល់ទៅ ១០០គ្រឿងក្នុងមួយសប្ដាហ៍។
យោងតាមរបាយការណ៍ចុះផ្សាយរបស់រដ្ឋបាលចំណីអាហារ និង ឱសថ បានបង្ហាញឲ្យដឹងថា COVID-19 Breathalyzer ប្រើប្រាស់តិចនិច Gas chromatography gas mass-spectrometry (GC-MS) ដើម្បីបែងចែក និងកំណត់សម្គាល់ទៅលើពពួកល្បាយគីមី និងអាចរកឃើញយ៉ាងឆាប់រហ័សនូវសមាសធាតុ Volatile Organic Compounds (VOCs) ដែលមានពាក់ព័ន្ធជាមួយនឹងការឆ្លងមេរោគ SARS-CoV-2 ដោយខ្យល់ដកដង្ហើមចេញនេះឯង។
លោក Jeff Shuren មន្ដ្រីជាន់ខ្ពស់ក្នុងរដ្ឋបាលចំណីអាហារ និង ឱសថបានមានប្រសាសន៍ថា FDA នៅតែបន្ដគាំទ្រយ៉់ាងពេញទំហឹងនូវការង្កើតបច្ចេកវិទ្យាថ្មីៗដែលអាចធ្វើតេស្ដស្វែងរកមេរោគកូវីដ១៩ ហើយអាចដោះស្រាយបញ្ហាចំបងដ៏ធំមួយនេះបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]