ចិន៖ ថ្មីៗនេះ លោក Wang Xiaofei ដែលជាអតីតស្វាមី តារាស្រី Barbie Hsu បានធ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ នៅពេលចេញធ្វើការ Live ភ្លាមៗ នៅម៉ោង ៣ ទៀបភ្លឺ បន្ទាប់ពី មានការចែកចាយរូបភាពរបស់អតីតភរិយា និងស្វាមីថ្មី ចេញទៅញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានមួយ។

យោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ លោក Wang Xiaofei ស្រាប់តែបាន Live នៅម៉ោង ៣ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ដែលកំពុងធ្វើឱ្យមនុស្សជាច្រើន គិតថារូបលោកស្រវឹង គេងមិនលក់ ចង់ចូលទៅកាន់ពិភពអនឡាញ ដើម្បីទទួលបានយកចិត្តទុកដាក់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ការចេញ Live លើកនេះ ថែមទាំង មានសំណួរខ្លះៗ ដែលបានសួរទៅកាន់រូបលោក ថាតើស្រវឹងឬយ៉ាងណា ដែលបានជ្រើសរើសចេញតាមអ៊ីនធឺណិតនៅម៉ោង ៣ ទៀបភ្លឺបែបនេះ ហើយជា​ការ​ឆ្លើយ​តប លោក Wang Xiaofei បានបញ្ជាក់ថា ខ្លួន​មិន​បាន​ផឹក​ស្រា​ទេ ប៉ុន្តែ​​ទើប​តែ​ភ្ញាក់​ពី​ដំណេក និង​ចង់​និយាយ​គ្នាលេង ជាមួយ​អ្នក​រាល់​គ្នា។

តែទោះជាយ៉ាងណា មនុស្សជាច្រើន នៅតែជឿថា លោក Wang Xiaofei នៅតែមានអារម្មណ៍នឹកនាដល់អតីតភរិយា បើទោះបីជាភាគីម្ខាងទៀតមានស្វាមីថ្មីក៏ដោយ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei
Wang Xiaofei
Wang Xiaofei និង Barbie Hsu
Wang Xiaofei
Wang Xiaofei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]