ភ្នំពេញ៖ កាន់តែអស្ចារ្យ ដែលកម្ពុជាបាននាំយកកម្មវិធីប្រកួតបវរកញ្ញាដ៏ល្បី ដើម្បីស្វែងរកបេក្ខនារីជើងខ្លាំង មានទាំងចំណេះដឹងសមត្ថភាព និងសម្រស់ ក្លាយជាម្ចាស់មកុដ Miss Multinational Cambodia ជាលើកដំបូង។ ពិតណាស់ កម្មវិធីមួយនេះ ទើបតែចាប់ផ្ដើមរើសបេក្ខភាពជាច្រើននាក់ ដើម្បីមានសិទ្ធប្រកួតនូវវគ្គបន្តបន្ទាប់ទៀតផងដែរ។ 

យ៉ាងណាមិញ ខាងកម្មវិធីនៅតែបន្តទទួលពាក្យរហូតដល់ចុងខែ មេសា​ ឆ្នាំ២០២២ នេះ​ ដើម្បីដាក់ពាល្យបាន អ្នកអាចបញ្ជូនចូលមកផេក Miss Multinational Cambodia នូវព័ត៌មានខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត និង លេខទូរស័ព្ទ

២. រូបថតមួយចំហរខ្លួនមួយសន្លឹក និងរូបថត Selfie មួយសន្លឹក

៣. កំពស់ ទំងន់ និងទំហំទាំង៣ (ដើមទ្រូង ចង្កេះ និងត្រគាក)

៤. មុខរបរសព្វថ្ងៃ

៥. ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន

ដើម្បីកាត់បន្ថយការជួបជុំគ្នា យើងទទួលពាក្យតាមអនឡាញតែប៉ុណ្ណោះ។​

តួយ៉ាង ពីកម្មវិធី Miss Multinational Cambodia ទើបតែរើសបានបេក្ខនារីចំនួន១៤រូប ដែលបានជាប់ក្នុងវគ្គសម្ភាសន៍។ បើមើលទៅលើរូបភាពរបស់បេក្ខនារីទាំង១៤រូបនោះ គេឃើញពួកគេមានមុខមាត់ស្រស់ស្អាត និងមានការរៀបចំខ្លួនបានយ៉ាងល្អមិនថាសម្លៀកបំពាក់ ឬការផាត់មុខ។  

គួរបញ្ជាក់ផងដែរថា អ្នកឈ្នះ Miss Multinational Cambodia នឹងទទួលបានរង្វាន់ បូករួមជាមួយនិងកិច្ចសន្យាការងារ។ អ្នកឈ្នះការប្រកួតនេះ នឹងក្លាយជាអ្នកតំណាងប្រទេសកម្ពុជាទៅប្រលង Miss Multinational នៅប្រទេសឥណ្ឌា។ បេក្ខនារីត្រូវមានអាយុពី១៨ឆ្នាំទៅ​២៥ឆ្នាំ ដែលមានកំពស់ចាប់ពី ១៦០cm អាចចូលរួមប្រកួតបាន៕

សូមទស្សនារូបភាពខាងក្រោម៖

បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 
បេក្ខនារី Miss Multinational Cambodia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]