ភ្នំពេញ៖ កម្មវិធីសំណើចថ្មី «កំពូលកូរប៉ះកំពូលកូរ» កំពុងត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយម ទស្សនាកម្មវិធីបែបកំប្លែងៗសប្បាយៗ ដោយសារតែតារាកិត្តិយសម្នាក់ៗក្នុងកម្មវិធីនេះចំរាញ់សុទ្ធតែកំពូលអ្នកជើងកូរបែកសំណើចពេញ Show តែម្តង។

យ៉ាងណាមិញ កញ្ញា សុភ័ក្រ្ត កុសុម៉ា ត្រូវបានសង្កេតឃើញថាមានវត្តមានជាប្រចាំក្នុងកម្មវិធីសំណើចថ្មីនេះតែម្តង ដែលត្រូវបានមហាជនសង្ស័យថា នាងគឺជាតួសំខាន់ឲ្យកម្មវិធី «កំពូលកូរប៉ះកំពូលកូរ» នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កម្មវិធីសំណើចថ្មី «កំពូលកូរប៉ះកំពូលកូរ» ជាខនធិនកម្មវិធីទូរទស្សន៍ថ្មីរបស់ ហង្សមាស ដែលមានតារាកិត្តិយសជាក្រុមម្ចាស់ផ្ទះ 4នាក់ គឺលោក ជា វិបុល កញ្ញា សុភ័ក្រ្ត កុសុម៉ា លោក ដេវីដ និង តារាកំប្លែងមាឌបាន ផេនខេក។ ពួកគេទាំង4 នឹងត្រូវទទួលភ្ញៀវដែលជាក្រុមចំណូលថ្មីប្លែកមុខរាល់សប្តាហ៍ ហើយត្រូវប្រកួតគ្នាក្នុងវិញ្ញាសារសប្បាយៗ បង្កើតសំណើចពេញឆាកតែម្តង។

កម្មវិធីសំណើចថ្មី «កំពូលកូរប៉ះកំពូលកូរ» មានចាក់ផ្សាយជូនទស្សនាជារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 6-8 យប់ នៅលើកញ្ច្ក់ទូរទស្សន៍ ហង្សមាស HDTV

ទស្សនាវីដេអូតាមរយៈលីងនេះ៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]