សៀមរាប៖ បើនិយាយដល់ម្ចាស់មកុដ Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា ជាបវរកញ្ញាវ័យក្មេងជាងគេបំផុតនៅកម្ពុជា ដែលនាងជាប់ឈ្មោះជាបវរកញ្ញាយុវតីអន្តរជាតិកម្ពុជាត្រឹមតែអាយុ១៤ឆ្នាំប៉ុណ្ណោះ។ ពិតណាស់ បើទោះបីនាងនៅវ័យក្មេង ប៉ុន្តែនាងបានបង្ហាញឲ្យមហាជនបានឃើញថា នាងពិតជាមានសមត្ថភាពគ្រប់គ្រាន់ អាចទៅចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ ដើម្បីយកឈ្នះបេក្ខនារីបណ្ដាប្រទេសផ្សេងៗផងដែរ។
ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលរូបសម្ផស្ស គេឃើញថាកញ្ញា ឌី បញ្ញាវិមាលា មានមុខមាត់ស្រស់ស្អាត ចំណែករូបរាងក៏ស្លីមហើយកម្ពស់ខ្ពស់មិនចាញ់មនុស្សពេញវ័យ១៨ឆ្នាំឡើយ។ មិនតែប៉ុណ្ណោះ ការរៀបចំខ្លួនរបស់នាង គឺមើលទៅទាន់សម័យ និងស៊ីវិល័យ ព្រមទាំងមានភាពលេចធ្លោតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ថ្មីនេះម្ចាស់មកុដ Miss Teen International Cambodia 2021 បានទៅដល់ទឹកដីអង្គរខេត្តសៀមរាប ដោយនាងបានស្លៀកពាក់នូវសម្លៀកបំពាក់យ៉ាងសមសួន សាកសមជានារីខ្មែរតែម្ដង។ លើសពីនេះទៅទៀត គ្រប់រូបភាពដែលនាងបានបង្ហោះគេឃើញថានាងពិតជាស្រស់សោភា ហើយស្នាមញញឹមក៏មានភាពទាក់ទាញទៀតផង។ ហើយរូបភាពទាំងនោះ ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន សរសើរពីសម្រស់ដ៏ផូរផង់នាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]