កូរ៉េខាងត្បូង៖ ទោះជាបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈយ៉ាងយូរក្ដី តែ តារាស្រី Song Hye Kyo នៅតែនាំមកនូវភាពស្រស់ស្អាត បញ្ចេញពន្លឺទាក់ទាញគ្រប់កាលៈទេសៈ និងត្រូវបានទស្សនិកជនជាច្រើនតាមដានស្ទើរតែគ្រប់សកម្មភាពរបស់នាង។
ដោយឡែក កាលពីថ្មីៗនេះ មហាជនស្រាប់តែបាននាំគ្នាជីកកកាយ នូវកម្រងរូបភាពជាច្រើនសន្លឹកពីទស្សនាវដ្ដី Harper's Bazaar ដែលជារូបភាពរបស់ Song Hye Kyo តាំងពីឆ្នាំ ២០១០ ។ ជាពិសេស តាមរយៈរូបភាពទាំងនេះ ក៏បានបង្ហាញពីឈុតខាងក្រោយឆាក ដែលធ្វើឲ្យអ្នកគាំទ្រ កាន់តែភ្ញាក់ផ្អើល និងកោតសរសើរមិនដាច់ពីមាត់ទៅលើរូបសម្រស់ ព្រមទាំងមុខមាត់ដ៏ស្រស់ស្អាត ជាមួយនឹងស្ទាយ៍តែងខ្លួនយ៉់ាងធ្លោ ដោយមិនចាំបាច់កែសម្រួលឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ នៅក្នុងរូបថតពីក្រោយឆាកដែលមិនបានកែសម្រួលនោះ Song Hye Kyo បានបង្ហាញពីទម្រង់មុខតូចគួរឲ្យស្រលាញ់ ដើមទ្រូងសិ.ច.ស៊ី រហូតធ្វើឲ្យមហាជនលើកឡើងពីសម្រស់មិនផ្លាស់ប្ដូររបស់នាង ព្រោះ មិនថា កាលពី ១២ឆ្នាំមុន ឬបច្ចុប្បន្ននេះទេ ក៏សម្រស់របស់នាង នៅតែស្រស់ស្អាតជានិច្ច៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]