សៀមរាប ៖ កាលពីអាធ្រាតម៉ោង១ ថ្ងៃទី ១៨ មេសា កន្លងទៅថ្មីៗនេះ បុរសម្នាក់ ដែលត្រូវគេស្គាល់ជា មន្ត្រីរដ្ឋបាលសាលាស្រុកពួក ឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ មិនប្រយ័ត្នដើររ.អិលជើងធ្លា.ក់ ចូលចិញ្ចឹមក្រពើរបស់ខ្លួន នៅក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ទន្ទឹមនឹងនេះ តាមការបញ្ជាក់ពីអាជ្ញាធរ ដែលបានចុះទៅសាកសួរក្រុមគ្រួសារ ក្រោយទទួលដំណឹងនេះ បានប្រាប់ឲ្យដឹងថា បុរសខាងលើរូបនេះ ជាម្ចាស់អាងចិញ្ចឹមក្រពើខាងលើ ដែលជាទូទៅ រូបលោកតែងចងអង្រឹងគេងនៅលើរោងក្រពើរបស់ខ្លួន ជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃទី ១៧ មេសា បងប្អូនបានជួបជុំផឹកស៊ី ក្នុងនោះ បានពិសារគ្រឿងស្រវឹង អស់១កេះ ក៏បំបែកទៅសម្រាកនៅកន្លែងរៀងៗខ្លួន លុះមកដល់ម៉ោង១អាធ្រាត ក៏ស្រាប់តែឮសូវ សម្លេងជនរងគ្រោះស្រែកឲ្យជួយ ឮដល់អ្នកជិតខាង នាំគ្នាយកឈើវា.យក្រពើ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ភ្លាមៗបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក តែដោយសារ ស្ថានភាពរបួសធ្ង.ន់ធ្ង.រក៏បញ្ជូនមក មន្ទីរពេទ្យកាល់ម៉ែត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ទ្រុងចិញ្ចើមសត្វក្រពើរបស់ជនរងគ្រោះ មានច្រើនអាងជាប់គ្នា ហើយទ្រុងជនរង គ្រោះធ្លាក់ចូល គឺ ទ្រុងទំហំ១០ម៉ែត្រ×១២ ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ×៨ម៉ែត្រ ក្នុងនោះសត្វក្រពើប្រភេទ មេពូជ និងក្រពើឈ្មោល ចំនួនជាង២០ក្បាល ដែលមានទំហំធំៗ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ Fresh News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]