កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៩ ខែមេសា អ្នកតំណាងសម្រាប់ការផ្សព្វផ្សាយនៅសហរដ្ឋអាមេរិករបស់ក្រុមចម្រៀងនារី aespa បានបញ្ជាក់ថាក្រុមចម្រៀងនារី K-Pop រូបនេះនឹងសម្តែងនៅចុងសប្តាហ៍ទីពីរនៃ «2022 Coachella Valley Music and Arts Festival»

ទៀតសោត aespa បានចូលរួមជាមួយនឹង BLACKPINK និង 2NE1 ដែលបានសម្តែងឆាក Coachella មិនត្រឹមប៉ុណ្ណោះ ពួកគេគឺជាក្រុមនារី K-pop ដំបូងបំផុតដែលត្រូវបានអញ្ជើញទៅសម្តែងជាបុគ្គល Main Stage ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ ពួកគេនឹងសម្តែង «Black Mamba» «Next Level» «Savage» ក៏ដូចជាបទថ្មីដែលមិនទាន់បានចេញផ្សាយ ដែលពួកគេ បានរៀបចំជាពិសេស សម្រាប់ឆាកសំខាន់របស់ពួកគេទៀតផង។

យោងតាមសេចក្តីរាយការណ៍ Aespa នឹងចូលរួមជាមួយក្រុមក្នុងឆាកសំខាន់នៅថ្ងៃសៅរ៍ទី ២៣ ខែមេសា ដែលការសម្តែងលើឆាកសំខាន់នឹងផ្សាយផ្ទាល់តាមរយៈយូធូប ដូច្នេះកុំឲ្យខកខានឲ្យសោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]