ហុងកុង៖ ស្ថានភាពកូវីដ១៩ នៅក្នុងទីក្រុងហុងកុងពេលនេះ នៅតែមិនទាន់មានសភាពស្រួលបួលនៅឡើយទេ ដោយសារតែមានអ្នកឆ្លងកូវីដច្រើនប្រចាំថ្ងៃ ដោយរដ្ឋាភិបាលបានកំណត់ច្បាប់រដ្ឋបាលតឹងរឹងថ្មី ដែលធ្វើឱ្យប្រជាជនមួយចំនួនមិនសប្បាយចិត្តផងដែរ។

ដោយឡែក ចំពោះគោលការណ៍បិទខ្ទប់យ៉ាងតឹងរ៉ឹងនៅក្នុងទីក្រុងហុងកុង កំឡុងពេលកូវីដ១៩ផ្ទុះឡើងសារជាថ្មី នៅតាមព្រំដែន និងក្នុងសហគមន៍ ត្រូវបានប្រជាជនមួយចំនួនរិះគន់ថាធ្វើឱ្យខូចសេដ្ឋកិច្ច និងសុខភាពផ្លូវចិត្ត។ ក្រៅពីនេះ អ្នកបរិស្ថាននិយាយថា គោលនយោបាយនេះក៏កំពុងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ ដោយសម្រាមកាកសំណល់គឺពាសវាលពាសកាលនៅតាមដងផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះបុគ្គលិកអនាម័យវិញ ត្រូវតែពាក់ឈុត PPE សម្លៀកបំពាក់ ស្រោមដៃ ស្បែកជើងកវែង មួក ម៉ាស មុនពេលចេញទៅប្រមូលសម្រាម នៅតាមដងផ្លូវ ប៉ុន្តែដោយសារសម្រាមច្រើន ប្រមូលមិនទាន់ និងរួមទាំងការកែច្នៃមិនទាន់គ្រប់ចំនួន ទើបធ្វើឱ្យសម្រាមគរនៅតាមដងផ្លូវតែម្តង៕

សូមចូលទស្សនារូបភាពខាងក្រោម៖

បុគ្គលិកអនាម័យ ពាក់ឈុតPPE កំពុងប្រមូលសម្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]