កូរ៉េខាងត្បូង៖ ក្រៅពីមានសមត្ថភាពហើយ រូបសម្រស់ដ៏ស្រស់សោភារបស់ តារាសម្ដែងស្រី Park Min Young នៅតែជាទីចាប់អារម្មណ៍ ក៏ដូចជាធ្វើឲ្យនាងកាន់តែមានប្រជាប្រិយភាព និងការគាំទ្រពីទស្សនិកជនជាច្រើន។

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ បានអង្រួនចិត្តអ្នកទស្សនាសាជាថ្មី បន្ទាប់ពីបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើទំព័រផ្ទាល់ខ្លួន។ នៅក្នុងនោះដែរ នាងបានតុបតែងខ្លួនយ៉ាងសាមញ្ញ ដោយបានស្លៀកពាក់​អាវ​ពណ៌​ផ្កាឈូក​ រួម​ជាមួយ​ខោ​ពណ៌​ខ្មៅយ៉ាងលេចធ្លោ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Park Min Young ក៏បានបង្ហាញឲ្យឃើញពីមុខទទេរបស់ខ្លួន ដោយគ្មានការតុបតែងអ្វីទាំងអស់។ យ៉ាងណាមិញ បើទោះបីជាមើលទៅបបូរមាត់នាង ហាក់ដូចជាស្លេក​បន្តិចមែន តែតារាស្រីរូបនេះ នៅតែរក្សាបាននូវរូបរាងដ៏ស្រស់ស្អាតមិនប្រែប្រួល រហូតដល់អ្នក​និយម​លេង​អ៊ីនធឺណិត​ជា​ច្រើន​ មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ភាពស្រស់​ស្អាត​ និងបានសរសើរនាងយ៉ាងច្រើន ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Park Min Young 
Park Min Young 
Park Min Young 
Park Min Young 
Park Min Young 
Park Min Young 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]