បរទេស៖ យោងតាមសារព័ត៌មានបរទេសមួយ បានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែមេសាកន្លងទៅ ក្រុមគ្រួសាររបស់ លោក David Beckham បានប្រារព្ធពិធីខួបកំណើតគម្រប់អាយុ ៤៨ ឆ្នាំរបស់ Victoria Beckham នៅភោជនីយដ្ឋានមួយ ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក។

នៅក្នុងនោះដែរ ថែមទាំងបានបង្ហាញទៀតថា Victoria Beckham ដែលជាភរិយាបណ្ដូលចិត្ត លោក David Beckham ត្រូវបានស្វាគមន៍ដោយក្រុមអ្នករាំគ្រវីកាំជ្រួច ព្រមទាំងមាននំខេក ៧ ជាន់ ដែលត្រូវបាននាំយកមកឲ្យ ដើម្បីបង្កជាភាពភ្ញាក់ផ្អើលទៅដល់រូបនាង ខណៈដែលបានតុបតែងខ្លួនក្នុងឈុត​ពណ៌​ស​ដ៏ឆើតឆាយ​ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ Victoria ក៏បានចែករំលែកពីភាពសប្បាយរីករាយក្នុងរាត្រីជប់លៀងខួបកំណើតរបស់ខ្លួន ដោយបានលើកឡើងថា នេះគឺថ្ងៃកំណើតដ៏ពិសេសដែលបានប្រារព្ធឡើងដោយក្រុមគ្រួសារ និងមិត្តភក្តិជាទីស្រឡាញ់របស់ខ្លួន ព្រមទាំងបានអរគុណដល់សមាជិកគ្រួសារ និងបានប្រាប់ថា នាងពិតជាមានសំណាង ដែលមានសាច់ញាតិចិត្តល្អ ផ្ដល់ក្ដីស្រលាញ់នៅក្នុងជីវិតនេះ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
រូបភាពពេលខួបកំណើត Victoria Beckham
រូបភាពពេលខួបកំណើត Victoria Beckham

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]