ការរួមភេទ គឺជាពេលវេលាដ៏មានក្ដីសុខរបស់មនុស្សពីរនាក់ ដែលតែងតែធ្វើឡើងដោយការព្រមព្រៀងគ្នាគ្មានការបង្ខិតបង្ខំពីភាគីណាមួយ។ ភាពរីករាយក្នុងពេលរួមភេទមិនត្រឹមតែជាក្ដីសុខរាងកាយត្រឹមតែរយៈពេលខ្លីនោះទេ តែក៏ជាពេលវេលាមួយប្រកបដោយក្ដីសុខទាំងផ្លូវចិត្ដ និង ភាពស្រស់ស្រាយទាំងស្មារតី។
ការរួមភេទដើម្បីឲ្យឈានទៅដល់អារម្មណ៍កំពូល និងអាចប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព ក្នុងនោះត្រូវតែចាប់ផ្ដើមពីខ្លួនយើងជាបុរសជាមុន ត្រូវដឹងពីតាក់តិចផ្សេងៗដែលគួរប្រើប្រាស់ក្នុងពេលនោះ។ តើមានវិធីសាស្ដ្រអ្វីខ្លះដែលប្រុសៗយើងគួរដឹង និងអនុវត្ដដើម្បីបំពេញតម្រូវការក្ដីសុខដៃគូមិនឲ្យដកឃ្លាបានសូម្បីតែ១នាទីនោះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រាកដជាមាន ខាងក្រោមគឺជាវិការណែនាំមួយចំនួន អាចសាកល្បងប្រើប្រាស់បានប្រសិនជាចង់ឲ្យដៃគូស្រលាញ់យើងដកចិត្ដមិនបាន។
១.ស្វែងយល់ពីអារម្មណ៍
ការស្វែងយល់ពីអារម្មណ៍ដៃគូជាមុនគឺជារឿងសំខាន់ដែលបុរសៗត្រូវធ្វើ មិនថាតែពេលចាប់ផ្ដើម ឬកំពុងប្រតិបត្ដិការក៏ដោយក្ដី។ ការស្វែងយល់ពីអារម្មណ៍ បុរសៗយើងអាចចាប់ផ្ដើមអនុវត្ដក្នុងចន្លោះពេល និងមុនប្រតិបត្ដិការ ដោយសង្កេតមើលតាម ឥរិយាបថ កាយវិការ ទឹកមុខដៃគូរបស់យើង ថាតើបានត្រៀមលក្ខណៈនឹងចូលរួមសមរភូមិជាមួយយើងហើយឬនៅ។ បើភាគីខាងស្រីបានត្រៀមរួចរាល់ហើយ នោះគ្មានអ្វីត្រូវពិបាកទៀតនោះទេ យើងអាចប្រតិបត្ដិការបានតែម្ដង។ ប៉ុន្ដែបើមិនទាន់បានត្រៀមលក្ខណៈនោះទេ គឺអាចពិបាកដល់យើងជាប្រុសបន្ដិច គឺត្រូវចំណាយពេលវេលាដើម្បីលួងលោមទាញចិត្ដខាងស្រីឲ្យមកនៅជាមួយយើងបានពេញលេញ។ ពុំដូច្នោះទេ យើងនឹងមិនទទួលបានក្ដីសុខពេញលេញពីការរួមភេទឡើយ ហើយដៃគូក៏អាចនឹងអស់អារម្មណ៍ជាមួយយើងក្នុងរយៈពេលខ្លី។
២.បង្កើតអារម្មណ៍
ក្នុងបរិវេណបន្ទប់មួយមានគ្នាពីរនាក់ យើងក៏ដឹងស្រាប់ហើយថាមនុស្សស្រីចង់ឲ្យយើងជាបុរស ស្វែងយល់ពីខ្លួនប្រាណរបស់គាត់ឲ្យបានច្រើន យើងអាចជារងើកភ្លើងបញ្ជេះកម្ដៅក្នុងខ្លួនដែរ ដែលអាចបង្កើតបានជាអារម្មណ៍ពុះកញ្ជ្រោររោលរាល មុនឈានទៅដល់ការរួមភេទ។ នេះបើយោងតាមប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Pella Weisman ឯកទេសសុខភាពផ្លូវភេទ នៅរដ្ឋកាលីហ្វ័រញ៉ា។ អ្នកស្រីបានបន្ថែមទៀតថា មានចំណុចខ្លះមានភាពកខ្វក់បន្ដិចដែលប្រុសៗត្រូវធ្វើ ដូចជាការប្រើប្រាស់មាត់ អណ្ដាត ច្រមុះ ម្រាមដៃ ទៅប៉ះដងខ្លួន និងចំណុចពិសេសរបស់ដៃគូ។ កាលណាដែលកាយវិការរបស់យើងអាចធ្វើឲ្យខាងស្រីមានអារម្មណ៍បានយូរ យើងនឹងក្លាយជាតួឯករបស់ដៃគូគ្រប់ពេល។
៣.ការផ្ដល់អតិ្ថភាពឲ្យដៃគូមុន
មនុស្សស្រីអាចនឹងប្រើពេលវេលាយូរដើម្បីជោគជ័យឈានទៅដល់ចំណុចកំពូល។ ចំណែកមនុស្សប្រុសវិញ ភ្លេចខ្លួនតែមួយភ្លែតគឺរួចស្រេចបាត់ហើយ ដូច្នេះប្រុសៗត្រូវគិតដល់ចំណុចនេះ។ ការធ្វើឲ្យដៃគូដល់ចំណុចកំពូលបាន មិនមែនទាល់តែរួមភេទនោះទេ ពោលសកម្មភាព កាយវិការ ប៉ះស្ទាបអង្អែល ថើប ក៏អាចធ្វើឲ្យខាងស្រីមានអារម្មណ៍ ហើយឈានដល់ចំណុចកំពូលបានដែរ។ អ្នកស្រីវេជ្ជបណ្ឌិត Pella Weisman ក៏បានបញ្ជាក់ទៀតថា ការណ៍ដែលអាចធ្វើឲ្យមនុស្សស្រីឆាប់ទៅដល់ចំណុចកំពូលបានលឿនគឺ ការធ្វើរំញោចលើតំបន់ គ្លីតូរីស (clitoris) ដែល៧០%អាចនឹងធ្វើឲ្យស្រីៗឆាប់ដល់ចំណុចកំពូលបានលឿន។ កាលណាដែលបុរសអាចធ្វើឲ្យដៃគូទៅដល់ គោលដៅបានមុន នោះមានន័យថាយើងអាចទាញបានទំនុកចិត្តយ៉ាងកក់ក្ដៅពីដៃគូ ហើយភាពទៅដល់ចំណុចកំពូលរបស់មនុស្សស្រីអាចមានរយៈពេលយូរជាងបុរស ដូច្នេះក៏ជាពេលដែលអ្នកទាំងពីរត្រូវចាប់ផ្ដើមធ្វើដំណើរទៅជាមួយគ្នាបាន។
៤.ការយកចិត្ដទុកដាក់
ក្ដីសុខផ្លូវភេទ មិនមែនមានត្រឹមតែការរួមភេទប៉ុណ្ណោះទេ តែត្រូវយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ទាំងមុនពេល និងក្រោយពេលរួមភេទ។ ចំណុចមួយនេះភាគច្រើនបុរសៗតែងភ្លេច ខ្លួនបន្ទាប់ពីរួមភេទហើយ និងតែងសោះអង្គើយផ្សេងៗរៀងខ្លួន ក៏ជាហេតុធ្វើឲ្យដៃគូឆាប់អស់អារម្មណ៍។ សកម្មភាពមួយចំនួនអាចមានប្រយោជន៍សម្រាប់ដៃគូដែលត្រូវចាប់ផ្ដើមពីខាងប្រុសជាមុន ដូចជាកាយវិការប្រលែងថ្នាក់ថ្នម ពាក្យសម្ដី ស្នាមញញឹម ទាំងនេះនឹងធ្វើឲ្យដៃគូ រឹតតែមានភាពស្និទ្ធស្នាលទ្វេដង។ អ្នកស្រី Pella Weisman បានបន្ថែមទៀតថា កាលដែលបុរសទុកដៃគូចោល ក្រោយពេលរួមភេទ នោះភាគីខាងស្រីនឹងមានអារម្មណ៍ថា ខ្លួនត្រូវបានគេបោះបង់ចោល ហើយមានតម្លៃពេលដែលគេត្រូវការ។ មនុស្សស្រីចង់បានការយកចិត្ដទុកដាក់ ទាំងពាក្យសម្ដី កាយវិការប្រលែងថ្នាក់ថ្នម ទាំងមុននឹងក្រោយពេលរួមភេទ ធ្វើបែបនោះទើបអាចបំពេញក្ដីស្រលាញ់ឲ្យគាត់បានពេញលេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]