ភ្នំពេញ៖ ពិតណាស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាពិធីការិនី និងតារាសម្ដែងស្រី ដែលតែងតែទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងសង្គមសិល្បៈ ដោយតារារូបនេះមានសមត្ថភាពខ្ពស់ អាចធ្វើទស្សនិកជនជាច្រើនពេញចិត្ត នូវស្នាដៃនាង​គ្រប់ពេលតែម្ដង។

មិនតែប៉ុណ្ណោះ ក្រៅពីមានទេពកោសល្យ តារាស្រីរូបនេះ ក៏មានរូបសម្ផស្ស ស្រស់សោភា មានមន្តស្នេហ៍តែម្ដង ម្យ៉ាងវិញទៀត ពេលរៀបចំខ្លួនម្ដងៗសមសួនទាក់ភ្នែកខ្លាំង។លើសពីនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន តែងតែបង្ហោះទាក់ទងនឹងសកម្មភាពឯកជនផ្ទាល់ខ្លួន ក្នុងនោះដែរ គ្រប់សកម្មភាព ដែលតារារូបនេះផុសម្ដងៗ តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងហ្វេនៗ ដោយឡែក គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហោះរូបភាព យ៉ាងទាក់ទាញក្នុងសម្លៀកបំពាក់ស៊ិចស៊ីទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស កញ្ញា បានធ្វើឲ្យទស្សនិកជនចាប់ភ្លឹកតែម្ដង ក្នុងការបញ្ចេញក្បាច់រាំ គ្រលែងខ្លួន ជាមួយនឹងចង្កេះដ៏ក្រលាស់ទន់ រាំបង្ហាញក្នុងTikTok ធ្វើឲ្យហ្វេនៗលាន់មាត់សរសើរមើលមិនដាក់ភ្នែក ព្រោះកម្រឃើញ តារាស្រីរូបនេះរាំបែបនេះណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
@hin_channiroth

រាំឲ្យមើល១ ថ្ងៃខួប🤣🤣 រឿងរាំនេះចូលចិត្តណាស់🤣

♬ Cool For The Summer - Bre, a hibryda
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន