រុស្សី៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ រុស្សីបានបន្តវា.យ.លុ.កទីក្រុង និងទីប្រជុំជននានានៅក្នុងប្រទេសអ៊ុយក្រែន ប្រវែងរាប់រយម៉ាយ ហើយបានចាត់កង.ទ័.ពបន្ថែមទៀត នៅក្នុងស.ម.រភូ.មិដ៏សំខាន់មួយនេះសម្រាប់ការគ្រប់គ្រងតំបន់ឧស្សាហកម្មរ៉ែធ្យូងថ្មភាគខាងកើតនៃប្រទេស និងរោងចក្រមួយចំនួនទៀត។

ដោយឡែក ប្រសិនបើបេសកម្មនេះជោគជ័យ ការវាយលុករបស់រុស្ស៊ីនៅក្នុងទីក្រុង Donbas នឹងកាត់អ៊ុយក្រែនជាពីរ ហើយផ្តល់ឱ្យប្រធានាធិបតី Vladimir Putin នូវជ័យជំនះដែលលោកចង់បាន បន្ទាប់ពីការប៉ុនប៉ងទទួលប.រា.ជ័.យ ដោយស.ង្គ្រា.មអូសបន្លាយរហូតដល់ជាងពីរខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងពេលនេះ ទីក្រុងភាគខាងកើតនៃទីក្រុង Kharkiv និង Kramatorsk កំពុងស្ថិតនៅក្រោមការវាយប្រហាររបស់រុស្សីនៅឡើយ។

យ៉ាងណាមិញ រុស្ស៊ីក៏បាននិយាយផងដែរថា ខ្លួនបានវា.យ.ប្រហារតំបន់ជុំវិញ Zaporizhzhia និង Dnipro ភាគខាងលិចនៃ Donbas ដោយគ្រាប់មី.ស៊ី.ល។ អភិបាល​នៅក្នុងតំបន់​បាន​និយាយ​ថា មនុស្សជាច្រើនបានលឺសូរសម្លេង​ផ្ទុះ.​អា.វុ.ធជា​ច្រើន នៅ​ព្រឹក​ថ្ងៃ​ពុធ​ក្នុង​ទីក្រុង Mykolaiv ភាគ​ខាង​ត្បូង។ ចំណែកឯមន្ទីរពេទ្យមួយកន្លែងត្រូវបានគេរាយការណ៍ថាទទួលរងការបា.ញ់.បោះ.ដោយអា.វុ.ធរបស់ក្រុមទា.ហា.នរុស្សី មុននេះនៅក្នុងទីក្រុង Bashtanka ក្បែរៗនោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ក្រុមទាហានរុស្សី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]