ថៃ៖ ថ្មីៗនេះ តារាប្រុស លោក Louis Scott ព្រមទាំងភរិយា នាង Noon Ramida បានបង្ហាញពី ផ្ទះដ៏ស្រស់ស្អាតមួយទៀតនៅក្នុងខេត្តChiang Mai ដែលជាផ្ទះធំទូលាយ និងមានការរៀបចំយ៉ាងល្អ ។
ប៉ុន្តែ សម្រាប់ផ្ទះមួយនេះវិញ អ្នកទាំងពីរបែរជាធ្វើឲ្យមនុស្សជាច្រើន សម្ដែងការសោកស្ដាយ បន្ទាប់ពីបានចេញមកប្រកាសលក់ផ្ទះនោះ។ នៅក្នុងនោះ តាមរយៈ វីដេអូ VLOG YouTube របស់ប្ដីប្រពន្ធមួយគូនេះ បានបង្ហាញពីការរៀបចំពិធីឡើងផ្ទះយ៉ាងអធិកអធម មុននឹងប្រកាសដាក់លក់់ ព្រោះតាំងពីទិញមក លោកនិងភរិយា មិនទាន់បានរៀបចំពីធីអ្វីឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ ថែមទាំងបានបង្ហាញពី គោលបំណងនៃការសម្រេចចិត្តលក់ផ្ទះនេះ ដោយសារតែ ពួកគេមិនបានចូលនៅជាយូរមកហើយ ម៉្យាងវិញទៀត អ្នកទាំងពីរ ក៏បង្ហាញទៀតថាប្រសិនបើលក់ផ្ទះនេះ ពួកគេនឹងអាចបន្តធ្វើអ្វីផ្សេងទៀត។ យ៉ាងណាមិញ ថ្វីត្បិតតែ មិនបានមកនៅ តែអ្នកគាំទ្រជាច្រើន បានចូលរួមបញ្ចេញមតិសរសើរពីទិដ្ឋភាពក្នុងផ្ទះដ៏ស្រស់ស្អាតរបស់អ្នកទាំងពីរ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]