វីរុស​កូវីដ​-១៩ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​​សួត​នោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ក​ហានិភ័យ​ដល់​កោសិកា​ខួរ​ក្បាល​ដូច​គ្នា។ ការសិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ឆ្លង​មេរោគ​កូវីដ​-១៩ អាច​បង្រួញ​កោសិកា​ខួរ​ក្បាល​ដែល​នាំ​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​កោសិកា​ ហើយ​រោគសញ្ញា​មួយ​ដែល​កើត​ឡើង​ជា​ទូទៅ​​ចំពោះ​អ្នក​ជា​សះស្បើយ​ពី​វីរុស​កូវីដ​គឺ​​បញ្ហា​ភ្លេចភ្លាំង​ច្រើន​។

វីរុស​កូវីដ​-១៩​ចូល​ទៅ​ខួរ​ក្បាល​ដោយ​របៀប​ណា​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ វីរុស​កូវីដ-១៩​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​តាម​រនាំង​ឈាម​-ខួរ​ក្បាល​ ។ រនាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សរសៃ​ឈាម​​បិទ​ជិត ដែល​មាន​តួនាទី​ការពារ​ខួរ​ក្បាល​។ ក្រោយ​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ ​ពពួក​Spike protein នៅ​ក្នុង​វីរុស​ បាន​​តោង​ជាប់​នៅ​សរសៃ​ឈាម​ និង​ចម្លង​ទៅ​ក្នុង​កោសិកា​ខួរ​ក្បាល​ ហើយ​ក្រោយ​មក​ វា​ក៏​បាន​ឆ្លង​​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​។

រោគសញ្ញា​វីរុស​កូវីដ​-១៩ បាន​ចូល​ទៅ​កាន់​ខួរ​ក្បាល​

ប្រហែល​២០​%​នៃ​អ្នក​ដែល​កើត​​វីរុស​កូវីដ​-១៩​ វិវត្ត​ទៅ​ជា​​ការ​បាត់បង់​ការ​ចងចាំ​រយៈពេល​ខ្លី ពិបាក​ផ្ចង់​អារម្មណ៍ និង​អស់​កម្លាំង​ជា​ដើម​។

ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ជំងឺ​មួយ​ចំនួន​ទៀត បាន​រាយការណ៍​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ខួរ​ក្បាល​ ដែល​បង្ក​ឡើង​ដោយ​វីរុស​កូវីដ​-១៩។ អ្នក​ជំនាញ​​ជឿ​ថា នេះ​ជា​លទ្ធផល​នៃ​អ្នក​ដែល​មាន​រោគសញ្ញា​កូវីដ​-១៩​ ធ្ងន់ធ្ងរ ឬ​បណ្ដាល​មក​ពី​មាន​អុកស៊ីហ្សែន​ទាប​នៅ​រយៈពេល​យូរ​។ រោគសញ្ញា​​អាច​រួម​មាន៖

  • ច្របូកច្របល់
  • បាត់បង់​ក្លិន​ និង​រសជាតិ​
  • ឈឺ​ក្បាល
  • ពិបាក​ផ្ដោត​អារម្មណ៍​
  • ឥរិយាបថ​ប្រែប្រួល
  • ប្រកាច់
  • បាត់បង់​ស្មារតី
  • គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

អាហារ​សម្រាប់​សុខភាព​ខួរ​ក្បាល

ដើម្បី​ជួយ​ឲ្យ​ខួរ​ក្បាល​មាន​សុខភាព​ល្អ​ឡើង​វិញ ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩ គ្នា​យើង​គួរ​តែ​បង្កើន​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ និង​​ពពួក​ត្រី​សាម៉ុន ត្រី​សាឌីន​​​នៅ​​ក្នុង​របប​អាហារ​។ បន្ថែម​ពី​នេះ ​យើង​ចាំបាច់​ត្រូវ​បញ្ចូល​​អាហារ​ដែល​មាន​អាស៊ីដ​Alpha-lipoic ​មាន​ដូចជា​​សាច់​ក្រហម​ ស្ពៃ​ពួយ​ឡេង និង​ខាត់ណាខៀវ។ ដូច​គ្នា​នេះ​ដែរ យើង​ក៏​អាច​បង្កើន​ការ​ញ៉ាំ​ស៊ុត គ្រាប់​ផ្លែឈើ​ សណ្ដែក​ និង​គ្រាប់​ធញ្ញជាតិ​ទើប​ជា​ការ​ប្រសើរ​​។

ចំណុចសំខាន់

ដើម្បី​ជួយ​ឲ្យ​ខួរ​ក្បាល​មាន​សុខភាព​ល្អ​ឡើង​វិញ ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩ គ្នា​យើង​គួរ​តែ​បង្កើន​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ និង​​ពពួក​ត្រី​សាម៉ុន ត្រី​សាឌីន​​​នៅ​​ក្នុង​របប​អាហារ​។ បន្ថែម​ពី​នេះ ​យើង​ចាំបាច់​ត្រូវ​បញ្ចូល​​អាហារ​ដែល​មាន​អាស៊ីដ​Alpha-lipoic ​មាន​ដូចជា​​សាច់​ក្រហម​ ស្ពៃ​ពួយ​ឡេង និង​ខាត់ណាខៀវ។ ដូច​គ្នា​នេះ​ដែរ យើង​ក៏​អាច​បង្កើន​ការ​ញ៉ាំ​ស៊ុត គ្រាប់​ផ្លែឈើ សណ្ដែក​ និង​គ្រាប់​ផ្លែឈើ ទើប​ជា​ការ​ប្រសើរ​​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]