រាជធានីភ្នំពេញ ៖ ក្រោយបើកបង្ហាញមុខមាត់ គូដណ្តឹងហើយនោះ គេឃើញលោក ឌួង​ ឆាយ និងគ្រួសារ តែងបណ្តើរគូដណ្តឹងខ្លួន ទៅណាមកណាជាមួយគ្នា ស្ទើរមិនចោលសូម្បីតែម្តង ខណៈពេលថ្មីៗនេះ មានដំណើរកម្សាន្តគ្រួសារទៅដល់ក្រៅប្រទេសទៅហើយ ក៏មានវត្តមានគូដណ្តឹងតាមទៅផងដែរ។

យ៉ាងណាមិញ គូដណ្តឹងរបស់លោក ឌួង ឆាយ ម្នាក់នេះ គឺទទួលបានក្តីស្រឡាញ់ខ្លាំងពី ម្តាយក្មេកនិង បងប្អូនប្រុសស្រីរបស់រូបលោកជាខ្លាំង ព្រោះរូបនាង មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីតែ អាកប្បករិយានិងចារិក ក៏ល្អដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងដំណើរកម្សាន្តទៅឌូបៃ លោក ឌួង ឆាយ ទម្លាយចារិកពិតរបស់ គូដណ្តឹងឃើញហើយ ទើបដឹងថា អាយុនៅក្មេងខ្ចីមែន តែមិនចេះលោភលន់ដូចអ្នកដទៃ ព្រោះ គូដណ្តឹងឲ្យលុយចាយពេញដៃហើយ ក៏មិនព្រមចាយដែរ សុទ្ធចិត្តយកទៅទិញខោអាវឲ្យអនាគតស្វាមី និងទិញកាបូបឲ្យបងថ្លៃស្រីទៅវិញ គួរឲ្យសរសើរ ក្នុងនោះ លោក ឌួង ឆាយ បានបង្ហើបថា ៖

ឌួង ឆាយ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

គ្រួសារលោក ឌួង ឆាយ
គ្រួសារ លោក ឌួង ឆាយ
អ្នកម្តាយលោក ឌួង ឆាយ ប្អូនថ្លៃ និងគូដណ្តឹង
លោក ឌួង ឆាយ និងគូដណ្តឹង
លោក ឌួង ឆាយ និងគូដណ្តឹង
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]