បរទេស៖ កាលពីថ្ងៃទី ២០ខែមេសាកន្លងទៅនេះ យោងតាមសារព័ត៌តមាន Daily Mail បានរាយការណ៍ឲ្េដឹងថា អតីតកីឡាករបាល់ទាត់ លោក David Beckham បាននាំកូនស្រីពៅរបស់ខ្លួន Harper ទៅមើលការប្រកួតបាល់បោះ ។

តាមរយៈវីដេអូដែលបានបង្ហោះនោះ បានឲ្យដឹងទៀតថា Harper Beckham ពិតជាមានភាពសប្បាយរីករាយ ដោយមិនអាចលាក់បាំងការរំភើបរបស់ខ្លួន ពេលកំពុងមើលបាល់បានឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោក David Beckham បានថែមទាំងបានលើកឡើងថា កូនស្រីរបស់ខ្លួន គឺជាអ្នកគាំទ្រ Jimmy Butler និង Miami Heat ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានឃើញទិដ្ឋភាព នៅក្នុងរូបថតជាច្រើនសន្លឹកដែលបានថតដោយ paparazzi បានធ្វើឲ្យមហាជនកាន់តែរំភើបចិត្ត នឹងការបង្ហាញខ្លួនរបស់ ឪពុក​​កូន អ្នកទាំងពីរ ​នៅពេលមានសកម្មភាពជាមួយ​នឹង​កីឡាករ Jimmy Butler បើទោះបីជា ពួកគេបានតុបតែងខ្លួនស្លៀកពាក់ពណ៌សខ្មៅយ៉ាងសាមញ្ញក៏ដោយ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham 
David Beckham 
David Beckham 
David Beckham និង កូនស្រី
David Beckham និង កូនស្រី
David Beckham និង កូនស្រី
David Beckham និង កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]