គ្រាន់តែញ៉ាំអាហារមួយចំនួនពិតជាអាចបង្កើនលទ្ធភាពមានកូនបានមែនឬ? ចម្លើយគឺ ពិតជាបាន។ ប៉ុន្តែ វាជាការសំខាន់ដែលយើងត្រូវចាំថា គ្មានរបបអាហារវេទមន្តណាជួយឲ្យស្ត្រីមានផ្ទៃពោះទេ តែការជ្រើសរើសអាហារ និងរបៀបរបបរស់នៅមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពបន្តពូជទាំងស្ត្រី និងបុរស។
កំពូលអាហារគួរបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីបង្កើនលទ្ធភាពមានកូន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ពពួកសណ្ដែក
ពពួកសណ្ដែកមានជាតិសរសៃ និងប្រូតេអ៊ីនដែលអាចជួយកែលម្អការបញ្ចេញពងអូវុលបាន។ ការសិក្សាបានបង្ហាញថាការជំនួសប្រូតេអ៊ីនសត្វជាមួយនឹងប្រភពប្រូតេអ៊ីនពីបន្លែ អាចកាត់បន្ថយហានិភ័យនៃភាពគ្មានកូនរបស់អូវុលបាន។ ពពួកសណ្ដែកក៏ជាប្រភពដ៏ល្អនៃអាស៊ីតហ្វូលីកដែលជាសមាសធាតុសំខាន់ជួយដល់ការមានគភ៌ និងជួយដល់ការលូតលាស់របស់អំប្រ៊ីយ៉ុងដែលមានសុខភាពល្អ។
២. ផ្លែឈើ
អាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាផ្លែឈើ និងពពួកផ្លែប៊ឺរី សម្បូរទៅដោយវីតាមីន C និងអាស៊ីដហ្វូលិក ដែលផ្ដល់នូវការលូតលាស់គភ៌ល្អបន្ទាប់ពីមានផ្ទៃពោះ។ លើសពីនេះពពួកផ្លែប៊ឺរី សុទ្ធតែមានសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ និងសារធាតុប្រឆាំងការរលាក ដែលជាសមាសធាតុពីរជួយបង្កើនលទ្ធភាពមានកូនសម្រាប់ទាំងបុរស និងស្ត្រី។ ការសិក្សាមួយបានបង្ហាញថា ស្ត្រីដែលទទួលទានផ្លែឈើច្រើនអាចកាត់បន្ថយឱកាសគ្មានកូនបានយ៉ាងខ្លាំង។
៣. ស៊ុតក្រហម
ចំពោះមនុស្សមួយចំនួនបោះស៊ុតក្រហមចោល ដើម្បីកាត់បន្ថយកាឡូរី ប៉ុន្តែស៊ុតមានផ្ទុកវីតាមីន B និងអូមេហ្គា ៣ សំខាន់ៗ។ស៊ុតក្រហម ក៏មានអាស៊ីដហ្វូលិកដែលជួយរាងកាយបង្កើតកោសិកាឈាមក្រហម និងជួយរក្សាការវិវត្តនៃអំប្រ៊ីយ៉ុងក្រោយពេលមានផ្ទៃពោះ។
៤. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុនផ្ដល់នូវប្រូតេអ៊ីន និងអូមេហ្គា ៣ ដ៏មានតម្លៃដែលធ្វើឲ្យប្រសើរឡើងនូវការលូតលាស់គភ៌ពេញមួយអំឡុងពេលមានផ្ទៃពោះ។ បុរសក៏អាចទទួលបានប្រយោជន៍ពីការញ៉ាំត្រីសាល់ម៉ុនសម្រាប់កម្រិតខ្ពស់នៃវីតាមីន D និងសេលេញ៉ូម ដែលជាសមាសធាតុពីរជួយបង្កើនកម្រិតទឹកកាម។
៥. យ៉ាអួរសុទ្ធ និងឈីស
អាហារសម្បូរជាតិខ្លាញ់គឺល្អសម្រាប់បង្កើនលទ្ធភាពមានកូន។ យ៉ាអួរសុទ្ធ និងឈីសមានផ្ទុកជាតិកាល់ស្យូម ប្រូបាយអូទិក និងវីតាមីន D ជួយធ្វើឲ្យការបញ្ចេញពងអូវុលមានភាពប្រសើរឡើង។ ដូចគ្នានេះដែរ យើងនឹងទទួលបានបរិមាណដ៏ច្រើននៃប្រូតេអ៊ីនពីអាហារនីមួយៗ ដែលពង្រឹងលទ្ធភាពនៃការមានផ្ទៃពោះដោយជោគជ័យ តាមរយៈវដ្ដនៃការបញ្ចេញពងអូវុលកាន់តែច្បាស់លាស់។
ចំណុចសំខាន់
- ការជ្រើសរើស និងការផ្លាស់ប្តូរមានសុខភាពល្អ ខណៈពេលកំពុងព្យាយាមយកកូនអាចជួយកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក និងជួយសម្រួលដល់អារម្មណ៍តានតឹងក្នុងកាលៈទេសៈកំពុងខំប្រឹងបន្ថែមសមាជិកថ្មីក្នុងគ្រួសារ។
- វាជាការសំខាន់ដែលយើងត្រូវចាំថា គ្មានរបបអាហារវេទមន្តណាជួយឲ្យស្ត្រីមានផ្ទៃពោះទេ តែការជ្រើសរើសអាហារ និងរបៀបរបបរស់នៅមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពបន្តពូជទាំងស្ត្រី និងបុរស។
- កំពូលអាហារគួរបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីបង្កើនលទ្ធភាពមានកូនដូច ពពួកសណ្ដែក, ផ្លែឈើ, សាល់ម៉ុន, ស៊ុតក្រហម, យ៉ាអួរសុទ្ធ និងឈីស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]