បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez បានបង្ហាញខ្លួននៅតំបន់ Santa Monica និងបានទាញយកចំណាប់អារម្មណ៍ពីទស្សនិកជនសាជាថ្មី ស្របជាមួយនឹងការតុបតែងខ្លួន ​ស្លៀក​ខោ​ខូវប៊យ​ រួម​ជាមួយ​នឹង​អាវ​ធំ​ពណ៌​ខ្មៅដ៏ទាក់ទាញ។ 

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះ Selena ត្រូវចាប់បានពេលកំពុងទៅណាត់ជួបនឹងបុរសវ័យចំណាស់ម្នាក់ទៀតផង។ ម៉្យាងវិញទៀត នៅពេល​ឃើញ​អ្នក​យក​ព័ត៌មាន តារាចម្រៀងស្រីរូបនេះ បែរជាបាន​យក​ដៃ​មកគ្រប​មុខ​យ៉ាង​រហ័ស ខណៈដែលមានការលើកឡើងពី មូលហេតុមិនប្រាកដ ដែលនាងធ្វើបែបនេះ គឺអាចដោយសារតែពន្លឺភ្លើង ឬដោយសារតែ ការភ័យខ្លាចនៃការចាប់បាន នៅពេលកំពុងណាត់ជួបជាមួយនឹង ណមនុស្សប្រុសម្នាក់ដែលមានអាយុស្ទើរតែដូចឪពុកទៅហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីនោះ ដោយយោងតាមការស្រាវជ្រាវ បុរសដែលបានចេញមកញ៉ាំអាហារជាមួយ Selena Gomez គឺត្រូវបានគេស្គាល់ថា ជាលោក Martin Short ដែលមានអាយុ ៧២ ឆ្នាំ ហើយលោកក៏ជាតួសម្តែងក្នុងរឿងមួយ ជាមួយនឹង Selena ដែលតាំង​ពី​បានរួមការងារជាមួយគ្នាមក អ្នកទាំងពីរក៏បាន​ស្និទ្ធស្នាល និង​បង្ហាញ​ពី​មិត្តភាពរបស់ពួកគេ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]