ថៃ៖  ពិតណាស់ មិនត្រឹមតែមានទេពកោសល្យសម្ដែងនោះទេ តែ តារាស្រី Mai Davikah តែងតែទទួលបានគាំទ្រយ៉ាងច្រើន​ ពីហ្វេនៗទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត ផ្គួបផ្សំនឹងការតែងខ្លួនយ៉ាងលេចធ្លោ នៅពេលបង្ហាញម្ដងៗ នៅលើបណ្ដាញសង្គម។ 

ដោយឡែក ថ្មីៗនេះ Davikah ក៏បានចេញមកបង្ហាញខ្លួនដើម្បីអង្រួនអារម្មណ៍ហ្វេនៗសាជាថ្មី ក្នុងការតែងខ្លួនជាមួយនឹងឈុតប៊ីគីនីក្រឡាការ៉ូឡាយ៍សលាយបៃតងខ្ចី ម៉ូដចំហរត្រង់បរិវេន ក្បាលពោះតែម្ដង ដែលបញ្ចេញនូវភាពស៊ិចស៊ី បង្ហាញក្បាលពោះរាបស្មើ និងដងខ្លួនដ៏ស្លីមស្អាត ដែលជាស្ទាយ៍មួយពោរពេញទៅភាពលេចធ្លោយ៉ាងខ្លាំង។     

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក៏មានមតិរិះគន់មួយចំនួនថាស្គមពេក រាងអញ្ចឹងដូចខ្យល់បក់រលំ ប៉ុន្តែយ៉ាងណាមិញ ការតែងខ្លួនរបស់ Davikah ទាំងនេះ ក៏ទទួលបានការពេញចិត្ត និងការសរសើរពីទស្សនិកជន ទៅលើសម្រស់ និងការថែរក្សារូបរាងបានយ៉ាងល្អ ផងដែរ៕   

សូមទស្សនារូបភាពខាងក្រោម៖

Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]