បរទេស៖ សម្រាបអតីតតារាសម្ដែងស្រី Joey Wong តែងតែត្រូវទស្សនិកជនជាច្រើន កោតសរសើរពីសម្រស់ដ៏ស្រស់សោភា ព្រមទាំងទេពកោសល្យសម្ដែងរបស់នាងផ្ទាល់តែម្ដង បើទោះបីជា ពេលនេះ នាងមិនបានសម្ដែងជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែតារាស្រីរូបនេះ នៅតែដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រ ជានិច្ច។

ជាពិសេស តារាស្រី Joey Wong ថែមទាំងត្រូវបានមនុស្សជាច្រើន តាមដានជាញឹកញាប់ទៅលើសកម្មភាពប្រចាំថ្ងៃរបស់នាងទៀតផង រហូតដល់ពេល ថ្មីៗនេះ ស្រាប់តែមានអ្នកនិយមលេងអ៊ីនធឺណិតម្នាក់ បានថតរូបភាពរបស់ Joey Wong ពេលដែលនាងកំពុងញ៉ាំអាហារ តៅនៅភោជនីយដ្ឋានមួយកន្លែងតាមដងផ្លូវ ជាមួយនឹងស្ទាយ៍សក់ខ្មៅវែង និងស្លៀកសំលៀកបំពាក់សាមញ្ញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ បើតាមព័ត៌មានរបស់បុគ្គលម្នាក់នេះ បានឲ្យដឹងថា សម្រស់របស់ Joey Wong នៅខាងក្រៅ បែរជាមិនស្រស់ស្អាតដូចរូបថតថ្មីៗ ដែលនាងបានបង្ហោះ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាងនោះទេ។ ខណៈដែលនៅក្នុងរូបថតនោះ គេអាចមើលឃើញពី ភ្នែកមិនទាក់ទាញដូចមុនទៀតផង។

តែទោះជាយ៉ាងណា ស្របពេលដែលមានការលើកឡើងពីភាពចាស់ទៅតាមវ័យរបស់តារាស្រីរូបនេះនោះ ក៏នៅតែមានអ្នកគាំទ្រមួយចំនួន បានចេញមុខការពារ ដោយបាននិយាយថា រូបថតដែលនាង ទំពារអាហារនោះ គួរតែជៀសមិនរួច ពីខូចទ្រង់ទ្រាយ និងមើលទៅមិនសូវច្បាស់ បែបនេះ ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong
Joey Wong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]