ស្វីស៖ ជារឿងដ៏រំភើប ដែលហ្វេនៗ ទន្ទឹមរង់ចាំ រវាងគូស្នេហ៍ដ៏ល្បីល្បាញ និងតែងតែបង្ហាញនូវភាពផ្អែមល្ហែម ឲ្យបណ្តាអ្នកគាំទ្របានឃើញ គឺ Mark Prin និង Kimberley ដែលជាគូស្នេហ៍ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត ប្រចាំប្រទេសថៃ។

យ៉ាងណាមិញ អស់រយៈពេលជាង១០ឆ្នាំ ផ្លែផ្កានៃស្នេហាមួយគូនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេខកបំណងនោះឡើយ ដោយនៅមុននេះបន្តិច គណនីIG របស់ Mark និង Kimberley បានបង្ហោះរូបភាពព្រមគ្នាតែម្ដង ដោយ Mark បានបំពាក់ជញ្ជៀនត្បូងពេជ្រមួយគ្រាប់យ៉ាងធំ សុំមិត្តស្រីរៀបការហើយខណៈដែលធ្វើដំណើរកម្សាន្តនៅឯប្រទេសស្វីស ដែលជាក្តីស្រម៉ៃរបស់ Kimberley។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ក្រោយឃើញដូច្នេះ មានហ្វេនជាច្រើនទូទាំងក្នុងនិងក្រៅប្រទេស ពិតជារំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយការរង់ចាំមើលគូស្នេហ៍អ្នកទាំងពីរមានថ្ងៃនេះ ទីបំផុត អាយដលទាំងពីរជិតរៀបការបំពេញបំណងហ្វេនៗហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Mark និង Kimerley
Mark និង Kimerley
Mark និង Kimerley
ជញ្ជៀន Mark ជូនKimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]