ចិន៖ ប្រភេទតែដ៏កម្រ និងមានតម្លៃខ្ពស់កប់ពពកក្នុងប្រទេសចិន មានជាច្រើនឆ្នាំមកហើយ ដោយតម្លៃតែខ្លះអាចហក់ដល់រាប់មុឺនដុល្លារ ប៉ុន្តែមានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលដឹងថាគ្រាន់តែសម្រាប់ពិសារប៉ុណ្ណោះអាចតម្លៃថ្លៃបែបនេះ។
ដោយឡែក ក្នុងឆ្នាំ ២០០២ ប្រភេទ Da Hong Pao ដែលជាតែភ្នំ Wuyi ដែលធ្លាប់រក្សាទុកជាពិសេស សម្រាប់តែអធិរាជប៉ុណ្ណោះ ដែលវាត្រូវបានដេញថ្លៃក្នុងតម្លៃ ២៨,០០០ដុល្លារអាមេរិក នៅក្វាងចូវ។ ចូលមកដល់ ក្នុងឆ្នាំ ២០០៩ ប្រភេទតែ Taiping Houkui (តែបៃតងមកពី Anhui) ត្រូវបានដេញថ្លៃក្នុងតម្លៃ ៣១,៣០០០ ដុល្លារអាមេរិក នៅ Jinan ។ នៅក្នុងខែធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុន Sotheby's Hong Kong បានចាប់ផ្តើមការដេញថ្លៃតែដែលមិនធ្លាប់មានជាលើកដំបូង ដោយផ្តោតលើតែរសជាតិជាចម្បង ដោយបរិមាណស្លឹកតែ ៣៣០ ក្រាម លក់ក្នុងតម្លៃ ៧២,១៥០ ដុល្លារអាមេរិក ។ ចំពោះប្រភេទតែដែលល្អនោះ គឺមិនមានចម្លើយ ដើម្បីឆ្លើយត្រូវនោះទេ ប៉ុន្តែអាចមានហេតុផលផ្សេងទៀត គឺអាចមកពីប្រវត្តិ និងធាតុផ្សំរបស់តែប៉ុណ្ណោះ ប៉ុន្តែចំពោះរសជាតិវិញ គឺមិនសូវជាមានអ្នកលើកមកនិយាយនោះឡើយ នេះជាការបកស្រាយរបស់លោក Yeung ដែលលោកធ្លាប់ធ្វើការក្នុងឧស្សាហកម្មស្រាមួយកន្លែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ លោក បានបន្តទៀតថា ប្រសិនបើអ្នកក្រឡេកមើលស្រា និងកាហ្វេ ទាំងពីរគឺជាភេសជ្ជៈដែលផលិតពីរុក្ខជាតិដូចគ្នា ប៉ុន្តែចំពោះដំណើរទីផ្សារវិញ គឺប្រព្រឹត្តទៅបានល្អជាងតែចិននៅក្នុងទីផ្សារពាណិជ្ជកម្ជ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]