ភ្នំពេញ៖ ពិភពលោកត្រូវបានទាក់ទាញមកលេងកម្ពុជាដោយសារតែវប្បធម៌ សិល្បៈ ស្ថាបត្យកម្ម ប្រពៃណី និងបេតិកភណ្ឌដ៏សម្បូរបែប។ ទាំងនេះក៏ជាអ្វីដែលប្រជាជនកម្ពុជាមានមោទកភាពក្នុងអតីតកាល និងជាប្រាកដទៅថ្ងៃអនាគត។
ខេមប្រ៊ូវ គឺជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ មានក្តីសោមនស្សរីករាយក្នុងការបើកយុទ្ធនាការ និងចូលរួមចែករំលែកជាមួយប្រជាជនកម្ពុជានូវយុទ្ធនាការរបស់ស្រាបៀរអង្គរ “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង” នៅទូទាំងប្រទេស។អត្តសញ្ញាណជាតិខ្មែរទាំងបួន ដែលត្រូវបានជ្រើសរើសសម្រាប់យុទ្ធនាការរបស់ក្រុមហ៊ុនសា្របៀរអង្គរ បានបង្កប់នូវខ្លឹមសារ និងអត្ថន័យសំខាន់ៗរៀងៗខ្លួនដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ក្រមា៖ តម្បាញក្រមាដែលញឹកដូចទំនាក់ទំនងរឹងមាំ
២.ចាប៉ី៖ ចាប៉ីមិនអាចខ្វះខ្សែដូចភាពរីករាយមិនអាចខ្វះគ្នា
៣.ដើមត្នោត៖ ដើមត្នោតលូតខ្ពស់ដូចមិត្តភាពយូរអង្វែង
៤. ល្ខោនស្បែក៖ ពន្លឺឆ្លុះចេញជាស្រមោលឆ្លុះបញ្ចាំងពីជីវិតដ៏រស់រវើក
ជាមួយនឹងប្រវត្តិសាស្រ្ត ចរិតលក្ខណៈ និងមន្តស្នេហ៍ដ៏ពិសេសរបស់ប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់ថាជា "ព្រះរាជាណាចក្រអច្ឆរិយៈ" មិនមានអ្វីចម្លែកទេដែលប្រជាជនកម្ពុជាគោរពស្រឡាញ់នូវកេរតំណែលរបស់ពួកគេ។ ក្នុងយុទ្ធនាការនេះ ស្រាបៀរអង្គរ រំលេចនូវអត្តសញ្ញាណខ្មែរយ៉ាងអស្ចារ្យ។
លោក សោម ច័ន្ទណារ៉ាត អ្នកគ្រប់គ្រងម៉ាកផលិតផលស្រាបៀរអង្គរ ខេមប្រ៊ូវ បានលើកឡើងថា៖
លោកបានបន្តទៀតថា៖
យុទ្ធនាការនេះ នឹងដើរតួនាទីជាផ្នែកមួយយ៉ាងសំខាន់នៃការអភិរក្សបេតិកភណ្ឌ និងកេរដំណែលជាតិខ្មែរ ដែលជារតនសម្បត្តិមិនអាចកាត់ថ្លៃបាន ឲ្យនៅស្ថិតស្ថេរជាអមតៈ។
ផលិតដំបូងក្នុងឆ្នាំ ១៩៩២ ស្រាបៀរអង្គរ គឺជាផលិតផលកំពូលមួយរបស់ ខេមប្រ៊ូវ។ ឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរអង្គរតែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរល្អបំផុត ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។
ស្រាបៀរអង្គរត្រូវបានផលិតឡើងដោយប្រើគ្រឿងផ្សំដ៏ល្អឥតខ្ចោះដែលនាំចូលពីអឺរ៉ុប និងផលិតតាមស្តង់ដាររបស់ក្រុមហ៊ុន កាស៊្បែរគ្រុប ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងរក្សាបាននូវរសជាតិដើមរបស់ខ្មែរកាន់តែឆ្ងាញ់ស្របតាមតម្រូវការរបស់អតិថិជនខ្មែរនាពេលបច្ចុប្បន្ន៕
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]