ចិន៖ កាលពីថ្មីៗនេះ រូបភាពជាច្រើនសន្លឹក​ បានចែករំលែកស៊េរីថ្មីស្រឡាង នៅលើបណ្តាញសង្គម របស់ តារាប្រុសសង្ហា Yang Yang ជាមួយស្ទាយ៍សាមញ្ញ ក្រោយឆាកការតុបតែងថតរឿង តែមើលទៅ នៅតែមានភាពទាក់ទាញ លេចធ្លោ ជាមួយសម្រស់ធម្មជាតិរបស់លោក។

ទន្ទឹមនឹងនេះដែរ យោងតាមរូបភាពទាំងនេះ តារាប្រុសវ័យ ៣០ ឆ្នាំរូបនេះ បានថតរូបខ្លួនឯងយ៉ាងស្រស់ស្អាត ជាមួយប្លង់ជិត បានចាយរាយសម្រស់មុខទទេស្អាត បានបង្ហាញ សាច់សម៉ត់រលោងដ៏មានមន្តស្នេហ៍ គួបផ្សំទៅនឹងទឹកមុខមាំ ថាអ្នកមិនលង់ស្នេហ៍នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀត ការលេងស្ទីលម៉ូដសក់លើកនេះ មិនទាន់តុបតែងមិនទាន់រួច បានមកជាមួយសក់រញ៉េរញ៉ៃ សំពោងធំតែម្តង បើទោះបីជាស្ទាយ៍នៃការបង្ហាញខ្លួននេះហាក់មិនសូវធ្វើខ្លួនបន្តិចក៏ដោយ Yang Yang នៅតែ បង្ហាញមន្តស្នេហ៍ដដែល គ្មានទាស់ត្រង់ណាឡើយ៕  

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]