កូរ៉េខាងត្បូង៖ យោងតាមក្រុមហ៊ុនចែកចាយអាល់ប៊ុម YG PLUS ការបញ្ជាទិញជាមុនសម្រាប់អាល់ប៊ុមខ្នាតតូចដំបូងរបស់ LE SSERAFIM «FEARLESS» លើសពី ២សែន ៧ម៉ឺនកូពី បើគិតត្រឹមថ្ងៃទី 20 ខែមេសា។
នេះជាចំនួននៃការកុម្ម៉ង់ទុកមុនក្នុងប្រទេសកូរ៉េខាងត្បូង ក៏ដូចជា នៅបរទេសរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដែលជា ថ្ងៃកំណត់ ដែលការដាក់លក់មុនបានចាប់ផ្តើមជាផ្លូវការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្រុមចម្រៀងក្មេងស្រីថ្មី LE SSERAFIM ទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងនាមជាក្រុមចម្រៀងនារីដំបូងគេដែលត្រូវបានបង្កើតឡើងរវាង HYBE និង Source Music ។ ពួកគេបានចេញជាបន្តបន្ទាប់នូវរូបភាពខ្លី ៗ ដែលមានគុណភាពខ្ពស់ ដើម្បីរៀបចំសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ។
ទៀតសោតពួកគេបានចេញផ្សាយ មាតិកាដែលមានគុណភាពខ្ពស់ដូចជាវីដេអូ «LE SSERAFIM 2022 'FEARLESS' SHOW» និងឈុតខ្លីៗអាល់ប៊ុម «The World Is My Oyster» បង្ហាញសមាជិកម្តង មួយៗ ទៀតផង ហើយចំនួនចូលមើលរួមគ្នានៃវីដេអូ Teaser ទាំងពីរបានកើនលើសការចូលមើលដល់ទៅ ៤ លានដង។
ក្រុមចម្រៀងស្រីមួយនេះកំពុងទទួលបានអ្នកគាំទ្រជាច្រើន ដែលពួកគេ នឹងចេញអាល់ប៊ុមតូចដំបូងរបស់ពួកគេ «FEARLESS» នៅម៉ោង ៦ ល្ងាច ថ្ងៃទី ២ ឧសភា ហើយនឹងរៀបចំកម្មវិធីអ្នកគាំទ្រអនឡាញ និងក្រៅបណ្តាញនៅម៉ោង ៨ យប់នៅថ្ងៃដដែល។
ក្នុងនោះ មនុស្សជាច្រើនរំពឹងថាចំនួននៃការលក់កុម្មង់ទិញទុកមុន នឹងលើសពី ៣សែន កូពី យ៉ាងងាយស្រួលនៅពេលក្រុមចម្រៀងស្រីបន្តទទួលបានប្រជាប្រិយភាពដូច្នេះដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]