ថៃ៖ តារាសម្ដែងស្រីរាងតូចច្រឡឹង Pinky Savika ត្រូវបានគេដឹងថាជាកូនកាត់ថៃ-ឥណ្ឌា។ បើនិយាយជីវិតក្នុងវិស័យសិល្បៈវិញ តារារូបនេះពិតជាមានឈ្មោះល្បីល្បាញខ្លាំង រហូតមានអ្នកគាំទ្រច្រើនទាំងក្នុង និងក្រៅប្រទេស។ ដោយនាងបានឈានជើងចូលវិថីសិល្បៈតាំងតែនៅក្មេងមកម្ល៉េះទើបធ្វើឲ្យប្រជាប្រិយភាពនាងកាន់តែមានសន្ទុះខ្លាំងបែបនេះ។
ពិតណាស់ តារាស្រីជួរមុខប្រចាំប្រទេសថៃ Pinky Savika ទោះមានអាយុ ៣៥ឆ្នាំក៏ពិតមែន តែនាងនៅតែអាចថែរក្សារូបសម្ផស្សឲ្យនៅស្អាត និងក្មេងជាងវ័យដដែល។ មិនតែប៉ុណ្ណោះ វ័យកាន់តែជ្រេ តារារូបនេះកាន់តែលេងខ្លួនស្លៀកពាក់ស៊ិចស៊ី ជាមួយស្ទាយ៍ទាន់សម័យមិនឲ្យចាញ់ក្មេងជំនាន់ក្រោយឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត គ្រប់រូបភាពដែលនាងបានបង្ហោះ តែងតែធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនលង់នឹងសម្រស់ដ៏ទាក់ទាញរបស់ខ្លួនជានិច្ច។ ជាពិសេសនោះគឺ ដូចហ្វេនៗបានដឹងស្រាប់ហ់យថា Pinky បានស្ពាយនាមជាមេម៉ាយអស់ជាច្រើនឆ្នាំមកហើយ តែមិនថ្វី តារាស្រីរូបនេះ រឹតតែថែរក្សាសម្រស់ខ្លួនកាន់តែស្អាតខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យហ្វេនៗសរសើរព្រាតតែម្ដង។ យ៉ាងណាមិញ បន្ទាប់ពីជួបស្នេហមិនសមបំណង មកទល់បច្ចុប្បន្ន Pinky មិនទាន់ដែលបើកបង្ហាញម្ចាស់បេះដូងថ្មីនៅឡើយទេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]