ប៉ូឡូញ៖ ដោយសារតែភ្លើ.ង.សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលអូសបន្លាយប៉ុន្មានខែ ធ្វើឱ្យប្រជាជនប្រទេសទាំងពីរ ជាពិសេសអ៊ុយក្រែន បានសម្រេចចិត្តចាកចេញពីផ្ទះសំបែង ជាប.ណ្តោះអា.ស.ន្ន ដោយភាគច្រើនបានសម្រុកទៅប្រទេសប៉ូឡូញ ដែលជាប្រទេសជិតខាង និងសុខចិត្តព្រមទទួលរាក់ទាក់ជនភាសខ្លួនអ៊ុយក្រែនផងដែរ។

ដោយឡែក ជនរ.ង.គ្រោះ.ទាំងនោះ Hanna Antoniuk អាយុ ២២ ឆ្នាំបានមកដល់ព្រំដែនប៉ូឡូញ តែម្នាក់ឯង ពេលយប់ ដោយមិនមានស្គាល់នរណាម្នាក់មកជាមួយឡើយ ដែលនេះ ធ្វើឱ្យមានភាពភ័យខ្លាចយ៉ាងខ្លាំង មិនដឹងថាត្រូវទៅកន្លែងណាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នារីវ័យក្មេងរូបនេះ បានបញ្ជាក់ថា ដំបូងឡើយ នាងបានមកដល់ព្រំដែន ក៏បានឃើញបុរសៗមាធធំឈរជាក្រុម ប្រមាណជា៣០នាក់ ហើយមិនបានគិតយូរ ដោយគ្មានជម្រើស នាងបានចូលទៅសួរនាំ ដើម្បីពឹងពាក់ ឱ្យពួកគេជូនខ្លួនទៅក្នុងប្រទេសប៉ូឡូញ ដោយឥតគិតថ្លៃ។

ប៉ុន្តែចូលមកដល់ក្នុងឡាន ទើបនាង ដឹងថាពួកគេគឺជាមនុស្សល្អៗណាស់ នៅពេលជិះឡាន ជនភាសខ្លួនអ៊ុយក្រែន និងប្រុសទាំងនោះ បាននិយាយសន្ទនាគ្នាលេងយ៉ាងសប្បាយរីករាយ ដោយប្រើប្រាស់កម្មវិធី Google Translate

យ៉ាងណាមិញ ក្រោយពីមកដល់គោលដៅ ជំរុំជនភាសខ្លួន បុរសៗទាំងនោះក៏ទម្លាក់ពួកគេចុះ ហើយក៏បន្តដំណើរចេញទៅវិញបាត់ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ជនភាសខ្លួនចេញពីអ៊ុយក្រែន
 នារីជនភាសខ្លួន ចេញពីអ៊ុយក្រែន Hanna Antoniuk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]