ភ្នំពេញ៖ បណ្តាញ​ទំនាក់​ទំនង​សង្គម​ គឺ​​ជា​​មធ្យោបាយ​ផ្សព្វ​ផ្សាយ​​​ដ៏​​សំខាន់​មួយ​ដើម្បី​​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​ការ​ពារបរិស្ថាន​ទាំង​នៅថ្នាក់​​​​ពិភព​លោក និង​នៅ​ក្នុង​​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​អ្នក​​​ធ្វើការងារ​លើ​កិច្ចការ​ការពារ​​បរិស្ថាន។

ថ្លែង​នៅ​ក្នុង​ឱកាសទិវា​ភព​ផែន​ដី​ឆ្នាំ២០២២ អេកូយុវទូត (YEA) ដែល​ជា​សហគមន៍​ដែល​មាន​គោល​បំណង​ផ្តល់​អំណាចបំផុស និង​អប់រំ​ប្រជាពលរដ្ឋ​កម្ពុជា​អំពី​របៀប​រស់​នៅ​កាន់តែ​មាន​​និរន្តរភាព បាន​​បង្ហាញ​អនុសាសន៍​មួយ​ចំនួន​អំពី​របៀប​ចូល​រួម​យ៉ាង​ងាយ​ស្រួល​ក្នុង​ការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​ ដោយ​ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម។ អនុសាសន៍​ទាំង​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «វិនិយោគ​លើ​ភព​ផែនដី​របស់​យើង»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា វិន ពុទ្ធាលី អ្នក​សម្រប​សម្រួលគម្រោង​នៃ​អេកូយុវទូត បាន​មាន​ប្រសាសន៍ថា៖

អេកូយុវទូត​​ចាត់​ទុក​ការ​លើក​កម្ពស់​ការ​យល់​ដឹង ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បន្ទាប់​មក​ការ​​ចាត់​វិធានការថា​​​ជា​គន្លឹះ​សំខាន់​​ក្នុង​ការ​ការពារ​បរិស្ថាន​កម្ពុជា។ ពួកគេ​​​ប្រើ​ប្រាស់​ឧបករណ៍​​អនឡាញ ដើម្បី​ជួយ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ចំណោម​​យុវជន​នៅ​ក្នុង​ទីក្រុង និង​សហគមន៍​ជនបទ ដើម្បី​ជួយ​ពួកគេ​ឱ្យ​ក្លាយ​ជា​គំរូ​អំពី​របៀប​រស់​នៅ​កាន់តែ​មាន​​​សុខដុមរមនា​ជា​​មួយ​​ធម្មជាតិ និង​ឈាន​មុខគេ​ក្នុង​សកម្មភាព​គម្រោង​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ផ្ទាល់។

កញ្ញា ពុទ្ធាលី បានបន្ថែមថា៖

អេកូយុវទូត ធ្វើ​យុទ្ធនាការ​បង្កើន​ការ​យល់​ដឹង​តាម​អ៊ីនធឺណិត​នៅ​លើ​ភ្លែតហ្វម​បណ្តាញ​ទំនាក់​ទំនង​​សង្គម​ផ្សេងៗ​ដូចជា Facebook គេហទំព័រ​របស់ពួកគេ ដើម្បី​ផ្សព្វផ្សាយ​ទៅ​ដល់​ទស្សនិកជន​​កម្ពុជា​​កាន់​តែ​ច្រើន ផ្តល់​ព័ត៌មាន និង​អំពាវនាវ​ឱ្យ​មាន​សកម្មភាព។ ពួកគេ​ពន្យល់​ថា លំហឌីជីថល​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​​ដើម្បី​រំលេច​​មុំផ្សេងៗ​នៃ​បញ្ហា​បរិស្ថាន និង​ចាប់​យក​រឿងរ៉ាវ​នានា​ដើម្បី​បំផុស​គំនិត​យុវជន​កម្ពុជា។

លើស​ពី​នេះ​ទៀត បណ្តាញ​ទំនាក់ទំនង​សង្គម​ជួយ​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​យុវជន​ក្នុង​កម្រិត​​កាន់តែ​​ស៊ី​ជម្រៅ ដែល​បណ្តាញ​ទំនាក់ទំនង​សង្គម​ទំាង​នោះ​មាន​ដូចជា Facebook, Messenger, Instagram, កម្មវិធី​ផ្ញើសារ​ផ្ទាល់ IG, មុខងារ​បង្កើតគ្រុប (Groups) ទំព័រឬ​ផេក (Pages) និង​កម្មវិធី (Events) នៅលើ​ Facebook និង​​ផ្សេងៗ​ទៀត។

ចាប់តាំងពីឆ្នាំ២០១៥ មក អេកូយុវទូត​បាន​ដំណើរ​ការ​យុទ្ធនាការ​ឌីជីថល​ផ្សេងៗ​ជាច្រើន រួម​ទាំង​កម្មវិធី​យុវជន​ ដើម្បី​ដាក់កម្រិត​ដល់​ការ​ប្រើ​ប្រាស់​ប្លាស្ទិក របៀប​រស់​នៅ​កាន់តែ​​មាន​និរន្តរភាព​​ជាងមុន និង​ការគាំទ្រសត្វព្រៃ។ ពួកគេ​បាន​បង្កើត​ឧបករណ៍​សិក្សា​រៀនសូត្រ បាន​រៀបចំ​ការ​តាំង​ពិពណ៌ កម្មវិធី​​និទាន​រឿង មហោ​ស្រព​ភាពយន្ត ហើយ​ថែមទាំង​បាន​សហការ​ជា​មួយ KOLs ដែលធ្វើការងារ​លើ​​​កិច្ចការពារ​បរិស្ថានទៀត​ផងដូចជា Green Lady ជាដើម។

កញ្ញា​បាន​បន្ថែម​ថា៖

តើអ្នកអាចស្វែងរកការបំផុសគំនិតនៅទី​កន្លែង​ណា?

មាន​គ្រុប​ផ្សេងៗ​​​ជា​ច្រើន​នៅ​លើបណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា ដែល​ប្រជា​ពលរដ្ឋ​អាច​ចូល​មើល និង​ស្វែង​យល់​អំពី​ការ​ការពារ​បរិស្ថាន ឬ​ចូល​រួម ដូច​ជា MekongWonders.org, Young Eco Ambassador, Green for Future Cambodia, Think PlasticDek Kit, ZeroW ឬ​អង្គការ​អភិរក្ស​​នានាដូចជា WWFWildlife Alliance ជា​ដើម។

ប្រជាជន​កម្ពុជា​ជាង ៤០​ម៉ឺន​នាក់​​ ចូលរួម​យ៉ាងហោចណាស់​ក្នុង​គ្រុប​ Facebook មួយ​ដែល​ផ្តោត​លើ​​ការ​​រក​ឃើញ​អ្វីមួយ ការ​ការពារ និង​ការដឹង​គុណ​ដល់​ភព​ផែនដី និង​បរិស្ថាន​របស់​យើង។ លើស​ពី​នេះមាន​អាជីវកម្ម​ជាង ២៥០​នៅលើ​ Instagram ក្នុងប្រទេសកម្ពុជា ដែល​ពណ៌នាខ្លួន​ឯង​ថាជា​អាជីវកម្ម​មិនប៉ះពាល់បរិស្ថាន។

មនុស្ស​គ្រប់​គ្នា​អាច​បង្ហាញ​ការ​គាំទ្រ​របស់ខ្លួន​ដោយ​ប្រើ​ស្ទីគ័ររបស់ Instagram ស៊ុម​ប្រូហ្វាល់​របស់ Facebook និង​ស្ទីឃ័រ​នៅ​លើ Messenger សម្រាប់​​ទិវា​ភព​ផែនដី។ អ្នក​ប្រើ​ប្រាស់ Facebook អាច​ចូល​ទៅ​កាន់​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​អាកាសធាតុរបស់ ​ Facebook​ ដើម្បី​ស្វែង​យល់​អំពី​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​ពួកគេ​អាច​ធ្វើបាន និងស្វែង​យល់​បន្ថែម​អំពី​ការ​ការពារ​បរិស្ថាន​សកល និង​ក្នុង​តំបន់។ អ្នក​ប្រើប្រាស់​ក៏​អាច​ទិញ​ទំនិញ​ប្រកប​ដោយ​និរន្តរភាព​​ផងដែរ​តាមរយៈ​ការ​ជ្រើស​រើស​ផលិតផល​មួយ​តឹក​នៅ​លើ​ទីផ្សារ Facebook Marketplace ជំនួស​ឱ្យ​ការ​ទិញ​ផលិតផល​​ថ្មី ហើយ​អ្នក​​គ្រប់​គ្នា​អាច​ប្រើ​ប្រាស់ Facebook Marketplace ដើម្បី​ទិញ​ និង​លក់​របស់​​របរ​​មួយ​តឹក​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​របស់​អ្នក​និងនៅទីកន្លែង​ផ្សេង​ទៀត​ ដូចជា​ កង់ រុក្ខជាតិ សម្លៀក​បំពាក់ និងរបស់​របរ​ជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]