ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សន្និសីទសារព័ត៌មានត្រូវធ្វើឡើងនៅឯផ្សារទំនើប ជីប ម៉ុង សែនសុខដើម្បីប្រកាសអំពីការចាប់ផ្តើមនូវព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ ដែលនឹងមានការប្រកួតចំនួន៥ជុំផ្សេងគ្នាធ្វើឡើងចាប់ពីដើមខែឧសភារហូតដល់ខែធ្នូ។  

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 តំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកសារព័ត៌មាន ព្រមទាំងកីឡាករកង់ភ្នំជាច្រើននាក់ផ្សេងទៀត។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រៀបចំឡើងដោយ FLYING BIKES2 ក្រោមការគាំទ្រពីសហព័ន្ធខ្មែរកីឡាទោចក្រយាន និងឩបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំរដូវកាល២០២២នេះ នឹងត្រូវធ្វើឡើងនៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ព្រែកលាបក្នុងរាជធានីភ្នំពេញ និងឩទ្យានជាតិគិរីរម្យ។

សន្និសីទសារព័ត៌មានប្រកាសចាប់ផ្តើមព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES

លោក នូ ចំរើន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ 

លោក នូ ចំរើន 

លោកឲ្យដឹងទៀតថា កីឡាករកីឡាការនីជម្រើសជាតិជាច្រើនត្រូវបានជ្រើសរើសចេញពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ដើម្បីបង្វឹកទៅជាកម្រិតខ្ពស់ក្លាយជាកីឡាករអាជីពចេញទៅប្រកួតតំណាងប្រទេសជាតិ។

លោក នូ ចំរើន 

អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានប្រសាសន៍ដែរថា៖ 

អ្នកស្រី គង់ កុសល 
អ្នកស្រី គង់ កុសល 

លោក Pierre Yves Catry បានមានប្រសាសន៍ថា៖ 

លោក Pierre Yves Catry 
លោក Pierre Yves Catry 

លោកឲ្យដឹងដែរថា រដូវកាលថ្មីនេះដែរ ក៏មានការដាក់ឲ្យដំណើរការនូវប្រពន័្ធ RFID ដែលជាឩបករណ៍ភ្ជាប់ទៅនឹងកង់ដើម្បីអាចកត់ត្រាលទ្ធផលជាក់ស្តែងនៃការប្រកួតចូលទៅក្នុងប្រព័ន្ធកំព្យូទ័របានភ្លាមៗ។ ប្រព័ន្ធថ្មីនេះ បូករួមជាមួយនឹងការកត់ត្រាដោយគណៈកម្មាធិការផ្ទាល់នៅទីលានប្រកួតនឹងធ្វើឲ្យការផ្តល់ពិន្ទុកាន់តែមានភាពសុក្រិតបន្ថែមទៀត។

លោក Ben

ការប្រកួតនឹងបែកចែកជា ១៤ វិញ្ញាសារផ្សេងគ្នាបើកស្វាគមន៍ដល់មហាជនគ្រប់រូបអាចចូលរួមប្រកួតបានទៅតាមប្រភេទនៃវិញ្ញាសារនីមួយៗ។

ការចុះឈ្មោះអាចធ្វើឡើងតាមរយៈតំណភ្ជាប់ https://hello.last2ticket.com/​​​ ។       

សូមតាមដានទំព័រហ៊្វេសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏ធំអស្ចារ្យមួយនេះ https://www.facebook.com/WurkzCambodia  ៕

WURKZ MOUNTAIN BIKE SERIES ប្រណាំងពោរពេញដោយថាមពល!

សន្និសីទសារព័ត៌មានប្រកាសចាប់ផ្តើមព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES
សន្និសីទសារព័ត៌មានប្រកាសចាប់ផ្តើមព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES
សន្និសីទសារព័ត៌មានប្រកាសចាប់ផ្តើមព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES
សន្និសីទសារព័ត៌មានប្រកាសចាប់ផ្តើមព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES
សន្និសីទសារព័ត៌មានប្រកាសចាប់ផ្តើមព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]