កូរ៉េខាងត្បូង៖ ថ្មីៗ​នេះ នៅលើបណ្តាញសង្​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ Jennie សមាជិក​ក្រុម BLACKPINK ចូលរួមពិធី​ជប់លៀង​នៅ​ទីក្រុង Los Angeles ជាមួយ​នឹង​តារា​ល្បីៗ​ជា​ច្រើន​រូប ដែលត្រូវបានរៀបចំឡើង ក្នុងព្រឹត្តិការណ៍ កាលពីថ្ងៃទី ២២ នេះ។

សមាជិកក្រុម BLACKPINK បានរាំជាមួយ Fai Khadra ដែលជាតារាម៉ូដែលជនជាតិប៉ាឡេស្ទីន ដែលត្រូវបានទទួលស្គាល់ថានៅក្នុងក្រុមមិត្តភាពជាមួយ Kendall Jenner  ដែលក្រៅពីនាង Jennie បានរាំជាមួយ Adriana Mora ដែលជាតារាបង្ហាញម៉ូតមកពីប្រទេស Costa Rica និងជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងវីដេអូ ដែលបានចែកចាយនោះ គេបានមើលឃើញថា តារាស្រីកើតឆ្នាំ ១៩៩៦ បានបញ្ចេញកាយវិការ សិចស៊ី ស៊ីអារម្មណ៍ នៃជំនាញរាំដ៏អស្ចារ្យរបស់នាង ដែលបានធ្វើឲ្យ អ្នកគាំទ្រ ឃើញហើយមិនសរសើរមិនបាន នៃសកម្មភាពបែបនេះ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែល Jennie ត្រូវបានគេប្រទះឃើញ នៅជាមួយតារាល្បីៗទាំងនេះ។ នាងតែងតែស្នាក់នៅជាមួយ Adriana ពេលទៅលេងសហរដ្ឋអាមេរិក ដោយថ្មីៗនេះបានចូលរួមកម្មវិធី Coachella ២០២២ ជាមួយនាង និងអ្នកចម្រៀង Simi និង Haze ទៀតផង៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]