បរទេស៖ រឿងរ៉ាវក្តៅគគុក ក្រោយពីការទះកំផ្លៀងរបស់ Will Smith ទៅលើ Chris Rock ក្នុងពិធីប្រគល់ពានរង្វាន់ Oscar នោះ បានធ្វើឲ្យតារាប្រុសរូបនេះ ស្ទើរតែបាត់បង់អ្វីគ្រប់យ៉ាង ជាមួយសកម្មភាព ចិត្តក្តៅមួយឆាវបែបនេះ រហូតមកដល់ពេលនេះ ភរិយារបស់លោក មិនអើពើ សូម្បី និយាយរកមួយម៉ាត់ ដែលគេអាចសន្មត់ថា អ្នកទាំងពីរអាចឈានទៅដល់លែងលះទៀតផង ។

ទៀតសោត ចំណុចស្ទើរតែធ្លាក់ដល់បាតបែបនេះ មិនខុសពី តារាសម្តែង Johnny Depp ដែលលោក ត្រូវបានបាត់បង់គ្រប់យ៉ាងដូចគ្នា ព្រោះតែភរិយា របស់លោក ក្រោយ ពីនាង បានប្តឹង ពីបទវាយទៅលើនាង ដែលបានធ្វើឲ្យ មហាជន ថ្កោលទោលថារូបលោក ធ្វើបាបភរិយា ថែមទាំងបាត់បង់ការងារមួយចំនួនទៀត តែផ្ទុយទៅវិញ រូបលោក ត្រូវបាន គេចោតប្រកាន់ទាំងស្រុង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Will Smith និង Johnny Depp ជាការដាស់តឿនដល់បុរសគ្រប់រូបថា អ្នកអាចមានរូបរាងស្អាត មានភាពល្បីល្បាញក្នុងពិភពលោក និងមានលុយគ្រប់គ្រាន់ចាយមិនចេះអស់ ប៉ុន្តែប្រសិនបើអ្នកមិនមានប្រពន្ធល្អជាដៃគូជីវិតទេនោះ ជីវិតរបស់អ្នកនឹងមានទុក្ខ រលាយក្នុងមួយពព្រិចបែបនេះ។

ហេតុដូច្នេះ មនុស្សស្រីល្អមានតម្លៃជាងពេជ្រ ទាំងអស់ក្នុងលោកទៅទៀត តែបើសិន​អ្នក​រក​ឃើញ​មនុស្សស្រីហើយ ចាត់​ទុក​ខ្លួន​ឯង​ ជា​បុរសសំណាងជាងគេក្នុងលោក៕

ប្រភព៖ Chris Perry

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]