មន្ត្រីសុខាភិបាលនៅក្នុងប្រទេសមួយចំនួនកំពុងបើកការស៊ើបអង្កេតលើករណីចម្លែកនៃជំងឺថ្លើមធ្ងន់ធ្ងរមួយដែលកើតលើកុមារ និងយល់ថាជំងឺនេះ អាចទាក់ទងនឹងប្រភេទវីរុសនៃជំងឺផ្ដាសាយ។
ចក្រភពអង់គ្លេសបាននឹងកំពុងស៊ើបអង្កេតលើករណីចំនួន៧៤ ចំពោះកុមារដែលមានជំងឺរលាកថ្លើម នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សករណីស្រដៀងគ្នានេះដែរ បានកើតឡើងនៅក្នុងប្រទេសអេស្ប៉ាញ និងប្រទេសអៀរឡង់ ដែលតម្រូវឲ្យមានការស៊ើបអង្កេតភ្លាមៗ។ គួរបញ្ជាក់ផងដែរថា កុមារដែលឆ្លងជំងឺនេះមិនត្រូវបានរកឃើញថាមានវីរុសធម្មតាដែលកើតលើអ្នកជំងឺរលាកថ្លើមឡើយ នេះមានន័យថាមូលហេតុបង្កនៃជំងឺថ្លើមមួយនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ។
កុមារមួយចំនួនត្រូវការផ្លាស់ប្ដូរថ្លើម
លោក Graham Cooke សាស្ត្រាចារ្យផ្នែកជំងឺឆ្លងនៅមហាវិទ្យាល័យ Imperial College London បានឲ្យដឹងថា ជំងឺរលាកថ្លើមកម្រិតស្រាលកើតឡើងជាទូទៅចំពោះកុមារ ប៉ុន្តែអ្វីដែលលោកបានឃើញនៅពេលនេះ គឺមានភាពខុសគ្នា។ លោកបានបន្ថែមថា កុមារនៅក្នុងចក្រភពអង់គ្លេសមួយចំនួន ត្រូវការការថែទាំពីអ្នកឯកទេសនៅផ្នែកជំងឺថ្លើម និងមួយចំនួនទៀតចាំបាច់ត្រូវផ្លាស់ប្ដូរថ្លើមតែម្ដង។
រោគសញ្ញាមិនគួរមើលរំលង
ពិតណាស់ ថ្លើមជាសរីរាង្គដ៏សំខាន់មួយដែលអាចជួយបំបែកសារធាតុចិញ្ចឹមសំខាន់ៗចូលទៅក្នុងរាងកាយ ជាតម្រងឈាម និងប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។ យោងតាមអ្នកជំនាញបានបញ្ជាក់ថា នៅពេលដែលកុមារឆ្លងជំងឺថ្លើមដ៏ចម្លែកនេះ កុមារនឹងមានរោគសញ្ញាដូចជា៖
- ជំងឺខាន់លឿង
- រាករូស និង
- ឈឺពោះ
វីរុសចម្លែកនេះមិនស្ថិតក្នុងវីរុសរលាកថ្លើមប្រភេទA,B,C និងE
ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍បានច្រានចោលវីរុសរលាកថ្លើមប្រភេទA,B,C និងE ដែលជាទូទៅបង្កឲ្យមានជំងឺប្រភេទនេះ។ ទោះជាយ៉ាងនេះក្ដី ក្រុមមន្ត្រីជំនាញបានកត់សម្គាល់ថា មានការរាលដាលថ្មីៗនៃពពួកវីរុសAdenoviruses ដែលជាប់ទាក់ទងនឹងរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយដូចជា គ្រុនក្ដៅ ឈឺក និងភ្នែកក្រហម ហើយជំងឺនេះបានផ្សាភ្ជាប់ទៅនឹងជំងឺរលាកថ្លើមដែលកើតលើកុមារ ជាពិសេសចំពោះក្មេងដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។
ជាក់ស្ដែង កុមារមួយចំនួនដែលឆ្លងវីរុសថ្លើមដ៏ចម្លែកនេះ បានរកឃើញថាវិជ្ជមានជំងឺAdenoviruses និងមួយចំនួនទៀតបានឆ្លងជំងឺកូវីដ-១៩។ យ៉ាងណាមិញ មន្ទីរពិសោធន៍ចាំបាច់ត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីធ្វើការកំណត់ឲ្យបានច្បាស់ពីជំងឺថ្លើមមួយនេះ។
ចំណុចសំខាន់
ថ្លើមជាសរីរាង្គដ៏សំខាន់មួយដែលអាចជួយបំបែកសារធាតុចិញ្ចឹមសំខាន់ៗចូលទៅក្នុងរាងកាយ ជាតម្រងឈាម និងប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។ យោងតាមអ្នកជំនាញបានបញ្ជាក់ថា នៅពេលដែលកុមារឆ្លងជំងឺថ្លើមដ៏អាថ៌កំបាំងនេះ កុមារនឹងមានរោគសញ្ញាដូចជា៖
- ជំងឺខាន់លឿង
- រាករូស និង
- ឈឺពោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]