ភ្នំពេញ៖ អាចនិយាយបានថាកញ្ញា ណូ ហ្វារីដា ជាបវរកញ្ញាលំដាប់រងទី២ Miss Teen International Cambodia 2021 ដឺលទទួលបានប្រជាប្រិយភាពខ្លាំង មិនចាញ់បវរកញ្ញាលំដាប់ផ្សេងៗប៉ុន្មានឡើយ។ លើសពីនេះទៅទៀត នាងមានទាំងសមត្ថភាព ចំណេះដឹងនិងទេពកោសល្យសិល្បៈទៀតផង។ ដោយថ្មីៗនេះ នាងទើបតែបញ្ចប់ថតស្ពតពាណិជ្ជកម្មមួយ ហើយគេឃើញថានាងពិតជាធ្វើបានល្អតែម្ដង។ 

ជាមួយគ្នានេះដែរ មិនត្រឹមតែមានសមត្ថភាពច្រើនផ្នែកនោះទេ ប៉ុន្តែបើនិយាយពីរូបសម្ផស្សកញ្ញា ណូ ហ្វារីដា ក៏មានមុខមាត់ស្រស់ស្អាតបែបធម្មជាតិផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់រូបភាពដែលនាងបានបង្ហោះ សុទ្ធសឹងតែបង្ហាញពីសម្រស់ដ៏លេចធ្លោនាងជានិច្ច។ក្នុងនោះដែរ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គម ចាប់អារម្មណ៍លើបវរកញ្ញាលំដាប់រងទី២រូបនេះច្រើនគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រៅពីមានមុខមាត់ផូរផង់ គេសង្កេតឃើគថា MTIC លំដាប់រងទី២រូបនេះ ក៏ពូកែថែរូបរាងឲ្យនៅស្លីម ស្របតាមស្ដង់ដារបវរកញ្ញាផងដែរ។ ពិតណាស់ ស្របពេលមានរូបរាងស្គមស្អាត នាងស្លៀកសម្លៀកបំពាក់បែបណាក៏សាកសមនឹងដងខ្លួន និងរាងរបស់នាងខ្លាំង។ បើតាមការមើលឃើញជាក់ស្ដែង កញ្ញា ណូ ហ្វារីដា តែងតែឧស្សាហ៍ស្លៀកសម្លៀកបំពាក់ស៊ិចស៊ី បញ្ចេញចង្កេះដ៏តូចរបស់នាងជាញឹកញាប់ ធ្វើឲ្យហ្វេនលួចសរសើរគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]