ហុងកុង៖ ក្រៅពីភាពល្បីល្បាញនៅក្នុងការងារសិល្បៈ ដែលធ្វើឲ្យមហាជនជាច្រើន ពេញចិត្តនិងតាមដានរហូតមកទល់ពេលនេះហើយ ងាកមកមើលពីជីវិតឯកជនរបស់ តារាសម្ដែង លោក Donnie Yen ក៏កាន់តែមានសុភមង្គលជាមួយនឹងក្រុមគ្រួសារ ដែលបានបង្ហាញឡើងកាលពីថ្មីៗនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តាមរយៈប្រភពមួយបានឲ្យដឹងថា នៅថ្ងៃដែលភរិយារបស់តារាប្រុសរូបនេះ នាង Cissy Wang បានប្រារព្ធខួបកំណើតគម្រប់ ៤១ ឆ្នាំ លោក Donnie Yen បានប្រើប្រាស់យន្តហោះឯកជនមួយ ដើម្បីរៀបចំខួបកំណើតឲ្យប្រពន្ធរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីអបអរខួបកំណើតឆ្នាំនេះដល់រូបនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរូបថតនោះ ភរិយារបស់លោក នាង Cissy Wang កំពុងរៀបចំខួបកំណើតយ៉ាងសប្បាយរីករាយនៅលើយន្តហោះ ជាមួយនឹងកន្លែងតុបតែងលម្អដោយពណ៌ផ្កាឈូក រួមទាំងគ្រឿងបន្សំដ៏គួរឱ្យស្រលាញ់ជាច្រើនដូចជា ភួងផ្កាស្រស់ នំខួបកំណើត ជាដើម។ ម៉្យាងវិញទៀត គេបានដឹងថាអ្វីគ្រប់យ៉ាងនេះ គឺត្រូវបានតុបតែងដោយ លោក Donnie Yen ផ្ទាល់ ដោយផ្អែកលើចំណង់ចំណូលចិត្តរបស់ប្រពន្ធខ្លួនតែម្ដង។ 

លើសពីនេះ នៅលើទំព័រផ្ទាល់ខ្លួន តារាប្រុសរូបនេះ ថែមទាំងបានបង្ហោះរូបថតគូស្វាមីភរិយាអ្នកទាំងពីរ ដោយបានលើកឡើងពីការអបអរ រីករាយថ្ងៃកំណើតដល់ភរិយារូបស្រស់ម្នាក់នេះ យ៉ាងផ្អែមល្ហែម ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Donnie Yen និង ភរិយា
Donnie Yen និង ភរិយា
Donnie Yen និង ភរិយា
Donnie Yen និង ភរិយា
Donnie Yen និង ភរិយា
ភរិយា Donnie Yen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]