បរទេស៖ បើទោះបីជាបានរៀបការមានស្វាមី ព្រមទាំងមានកូនរួចទៅហើយក្ដី ប៉ុន្តែតារាម៉ូដែល នាង Miranda Kerr នៅតែអាចទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាច្រើន ទៅលើរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង តែម្ដង។
ជាពិសេស កាលពីថ្មីៗនេះ តារាម៉ូដែលស្រីរូបនេះ ស្រាប់តែបានបង្ហាញពីការជួបជុំគ្នា ជាមួយនឹងមិត្តៗ នៅក្នុងពិធីខួបកំណើតគម្រប់ ៣៩ ឆ្នាំរបស់ខ្លួន ដោយបានចែករំលែករូបថតជាបន្តបន្ទាប់ ដែលបានថតជាមួយមិត្តជិតស្និទ្ធបង្ហាញពីសម្រស់ដ៏ផូរផង់ ទាំងមុខមាត់និងរូបរាង ក៏ដូចជាការតុបតែងខ្លួនយ៉ាងប្រណីតនិងលេចធ្លោជួយធ្វើឲ្យមើលទៅកាន់តែមានភាពវ័យក្មេង ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីបានឃើញហើយ ហ្វេនៗព្រមទាំងអ្នកទស្សនាជាច្រើន កាន់តែសរសើរមិនដាច់ពីមាត់ ទៅលើសម្រស់របស់ Miranda ដែលបានការថែរក្សាបានយ៉ាងល្អ ខណៈដែលនាងកំពុងតែឈានចូលវ័យក្បែរ ៤០ ឆ្នាំទៅហើយ តែភាពស្រស់ស្អាតរបស់នាង នៅតែមិនផ្លាស់ប្ដូរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]