ថៃ៖ ជាមួយនឹងដំណឹងល្អ ដែលត្រូវបានមិត្តប្រុសសុំរៀបការយ៉ាងរ៉ូមែនទិកនៅឯក្រៅប្រទេស តារាស្រី Kimberley ថែមទាំងបានធ្វើឲ្យមនុស្សជាច្រើន កំពុងតែចាប់អារម្មណ៍ទៅលើចិញ្ចៀនរៀបការ ក៏ដូចជា ឈុតសម្លៀកបំពាក់ គ្រឿងលម្អខ្លួនផ្សេងៗទៀត ដែលសុទ្ធតែមានភាពប្រណីតគួរឲ្យកត់សម្គាល់។ 

ក្នុងនោះដែរ ក្រៅពីចិញ្ចៀនស្នើសុំរៀបការដែលមានតម្លៃរាប់ម៉ឺនដុល្លារហើយ ងាកមកមើល ឈុតសម្លៀកបំពាក់របស់ Kimberley ដែលបានស្លៀកពាក់ក្នុងថ្ងៃពិសេសនោះ គឺជាអាវយឺតម៉ាក DIOR chez moi hooded sweater ដែលមានតម្លៃប្រហែល ១៦៥០០០ បាត (ប្រមាណជាង ៤ពាន់ដុល្លារ)  ឈុត coach DIOR COAT WITH BELT តម្លៃប្រហែល ២១០០០០ បាត(ប្រមាណជាង ៦ពាន់ដុល្លារ)  កាបូប DIOR ម៉ូដែល MEDIUM CARO BAGGray តម្លៃប្រហែល ១៦០០០០ បាត(ប្រមាណជាង ៤ពាន់ដុល្លារ)។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើកពីនេះ បើក្រឡេកមកមើលគ្រឿងអលង្កា ក្រវិលប្រណីតដែល Kimberley បានពាក់លម្អនោះ ក៏ជា​ក្រវិល​ពី​ម៉ាកល្បី Cartier ម៉ូដែល Yellow gold Diamonds ព្រមទាំង​មាន​តម្លៃ​ប្រហែល ១៦៨,០០០ បាត(ប្រមាណជាង ៤ពាន់ដុល្លារ)៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
Kimberley និង Mark
ចិញ្ចៀនរៀបការរបស់ Kimberley
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]