បរទេស៖ អាចនិយាយបានថា Suri Cruise ដែលជាកូនស្រីរបស់ តារាសម្ដែង លោក Tom Cruise បានទទួលនូវភាពអស្ចារ្យពីឪពុករបស់ខ្លួន ដែលតែងតែត្រូវបានមនុស្សជាច្រើន តាមដានជាប្រចាំពី មិនថាជាសកម្មភាពប្រចាំថ្ងៃ ឬជារូបសម្រស់ដ៏ទាក់ទាញរបស់កូនស្រីតារាប្រុសរូបនេះ។
យ៉ាងណាមិញ ក្នុងរយៈពេល ជិត១០ឆ្នាំ ក្រោយការលែងលះរបស់ឪពុកម្តាយនាង Suri Cruise កាន់តែមានភាពឯកជនជាងមុន ប៉ុន្តែនៅតែអាចធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតចាប់អារម្មណ៍មិនផ្លាស់ប្ដូរឡើយទៅលើការបង្ហាញខ្លួនម្ដងៗរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត គ្រប់គ្នាបែរជាបានកត់សម្គាល់ថា បច្ចុប្បន្ននេះ Suri លែងតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់ម៉ាកប្រណីតទៀតហើយ ផ្ទុយទៅវិញ នាងបែរជាស្លៀកពាក់សាមញ្ញ ដែលមានភាពងាយស្រួលទៅវិញ។ លើសពីនេះ ថែមទាំងមានការលើកឡើងថា Suri បានប្រែក្លាយពីកូនអ្នកមាន ទៅជាមនុស្សស្រីធម្មតា ដូចជាមិត្តភ័ក្តិដទៃទៀតរបស់ខ្លួន ទៀតផង។
តែទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលបានបង្ហាញខ្លួនជាបន្តបន្ទាប់របស់ Suri នាងក៏នៅតែអាចបញ្ចេញនូវមន្តស្នេហ៍ សម្រស់ដ៏ទាក់ទាញ ស្ទើរតែដូចជាតារាលំដាប់A ដោយសារតែ ភាពពេញវ័យ និងស្រស់ស្អាត ដែលនាងទទួលបានពីឪពុកម្ដាយយ៉ាងពេញលេញ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]