បរទេស៖ កាលពីកន្លងទៅនេះ មហាជនជាច្រើន បានចាប់អារម្មណ៍ម្ដងរួចទៅហើយ ចំពោះពិធីមង្គលការកូនប្រុស អតីតកីឡាករបាល់ទាត់ លោក David Beckham ដែលមានការរៀបចំយ៉ាងប្រណីត និងចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ចំពោះពិធីដ៏ពិសេសនេះ។

យ៉ាងណាមិញ ក្រោយពីបានរៀបការរួចហើយ រាល់សកម្មភាពរបស់កូនប្រុស David Beckham លោក Brooklyn Beckham រួមទាំងភរិយាថ្មីថ្មោងនោះ តែងតែធ្វើឱ្យអ្នកគាំទ្រតាមដានជាប្រចាំ ជាពិសេសពួកគេបានផ្ដោតការយកចិត្តទុកដាក់ទៅលើ​ចិញ្ចៀន​រៀបការ​របស់​ប្ដីប្រពន្ធអ្នកទាំងពីរតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីត្រូវបានយកចិត្តចំពោះចិញ្ចៀននៅលើដៃរបស់ភរិយា នាង Nicola ហើយ រហូតមកដល់ពេលនេះ Brooklyn ស្រាប់តែបង្ហោះវីដេអូឃ្លីបមួយ ជាមួយនឹងសកម្មភាពធ្វើម្ហូប ដែលធ្វើមហាជន បានមើលឃើញពីចិញ្ចៀនរៀបការដ៏គួរឲ្យចាប់អារម្មណ៍ ដែលលោកបានពាក់ក្នុងម្រាមដៃ មានភាពប្រណីតមិនចាញ់ភរិយាឡើយ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Brooklyn
Brooklyn និង Nicola
Brooklyn និង Nicola
ចិញ្ចៀន Nicola
ចិញ្ចៀនរបស់ Brooklyn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]