កូរ៉េខាងត្បូង៖ ត្រលប់ទៅនៅខែឧសភា ឆ្នាំ ២០២១ សមាជិក Jimin ក្រុមចម្រៀង BTS បានធ្វើឱ្យមនុស្សភ្ញាក់ផ្អើលនៅពេលដែលលោក បាន ទិញផ្ទះល្វែងទំហំធំ នៅទីក្រុង Nine One Hannam ទីក្រុងសេអ៊ូល។
ជាក់ស្តែង ផ្ទះល្វែងនេះមានតម្លៃដល់ទៅ ៥.៩ ពាន់លានវ៉ុន (ប្រហែល ជិត ៥ លានដុល្លារ) ជាមួយនឹងបង់ផ្តាច់ ដោយមិនប្រើប្រាក់កម្ចី ដែលជម្រុយឲ្យតារាប្រុសរូបនេះ បានក្លាយជាអ្នកជិតខាងរបស់សមាជិក RM G-Dragon និងតារាល្បីមួយចំនួនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក៏ដោយ កាលពីថ្មី ៗនេះ បានរាយការណ៍ថាតារាប្រុសរូបនេះបានផ្ទះរបស់លោក បែរជារឹបអូសដោយសាជីវកម្មធានារ៉ាប់រងសុខភាពជាតិសម្រាប់ការមិនបង់ថ្លៃធានារ៉ាប់រងសុខភាព។
ដូច្នេះហើយ សាខា Yongsan នៃសាជីវកម្មធានារ៉ាប់រងសុខភាពជាតិ បានបញ្ជាក់ថា ខ្លួនបានរឹបអូសផ្ទះល្វែងរបស់ Jimin កាលពីថ្ងៃទី ២៥ ខែមករា ក្រោយពី សាជីវកម្មធានារ៉ាប់រងសុខភាពជាតិបានផ្ញើសេចក្តីជូនដំណឹងមក Jimin បានបង់ប្រាក់សម្រាប់ការធានារ៉ាប់រងសុខភាព បាន ៤ ដងរួចមកហើយ។
ជារួម អាផាតមិននេះ ត្រូវបានផ្ទេរកម្មសិទ្ធិទៅឱ្យសាជីវកម្មធានារ៉ាប់រងសុខភាពជាតិ ហើយទីភ្នាក់ងារនេះបានចុះបញ្ជីកម្មសិទ្ធិអចលនទ្រព្យជាមួយនឹងមូលហេតុនៃ «ការរឹបអូសទ្រព្យសម្បត្តិ» ដោយគិតត្រឹមថ្ងៃទី ២២ ខែមេសា ការចុះឈ្មោះនេះត្រូវបានលុបចោល ដែលអ្នកជំនាញបានទស្សន៍ទាយថា នៅពេលនេះ Jimin បានបង់ថ្លៃធានារ៉ាប់រងសុខភាពគ្រប់គ្រាន់ហើយ ដូច្នេះហើយក្រុមហ៊ុនធានារ៉ាប់រងបានប្រគល់ផ្ទះល្វែងជូនវិញហើយ។
ព័ត៌មានដែលថា Jimin យឺតយ៉ាវក្នុងការបង់ប្រាក់ធានារ៉ាប់រង ដែលនាំទៅដល់ការរឹបអូសផ្ទះបានធ្វើឱ្យអ្នកនិយមលេងអ៉ីនធឺណែតមានការភ្ញាក់ផ្អើល ដោយសារតែ រូបលោក គឺជាតារាដែលមាន ព្រមទាំងល្បីក្នុងវិស័យ K-pop ។
យ៉ាងណាមិញ នៅល្ងាចថ្ងៃទី ២៤ ខែមេសា ក្រុមហ៊ុន HYBE Labels បាននិយាយដោយថា ការបង់ថ្លៃធានារ៉ាប់រងយឺតរបស់ Jimin គឺដោយសារតែការធ្វេសប្រហែសរបស់ក្រុមហ៊ុននោះទេ ព្រោះតែដោយសាររវល់ទៅក្រៅប្រទេស និងដើរលេងកម្សាន្តយូរខែពេក ហេតុដូច្នេះ តារាប្រុសមិនបានដឹងពីបញ្ហាមួយនេះ៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]