ភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២២ បុរី វីលៀម(BOREY WILLIAMS) និង ធនាគារ សហពាណិជ្ជ ក.អ​ (Union Commercial Bank Plc.) បានចុះកិច្ចព្រមព្រៀងសហការលើការផ្តល់ចម្ចីឥណទានទិញផ្ទះនៅបុរី វីលៀមជាមួយការផ្តល់នូវទំហំកម្ចីរហូតដល់80% នៃតម្លៃផ្ទះទាំងមូលជាមួយការផ្តល់នូវលក្ខណងាយស្រួល ជាមួយអត្រាការប្រាក់ប្រគួតប្រជែងនៅលើទីផ្សារ។

ការចុះកិច្ចព្រមព្រៀងនៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងបុរី វីលៀម ក្រោមអធិបតីភាព លោក វីលៀម ណារ៉ាម័រ Mr. ​William Naramore ម្ចាស់ក្រុមហ៊ុន និងជានាយកប្រតិបត្តិ រួមទាំងប្រធានផ្នែកគ្រប់ផ្នែក និងអ្នកតំណាង ធនាគារ សហពាណិជ្ជ អ.ក គឺលោក Mr.Huang Shun Chieh(Head of Branch Management Department) និងប្រធានផ្នែកផ្សេងទៀត រួមនឹងបុគ្គលិកគ្រប់ផ្នែកនៃបុរី វីលៀមចូលរួមជាសក្ខីភាពនៃការចុះកិច្ចព្រមព្រៀងមួយនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ចាស់ផ្ទះនឹងរីករាយនឹងផ្ទះថ្មី រួមជាមួយបរិយាកាសនៃការស់នៅកាន់តែប្រសើរជាងមុន និងអត្រាការប្រាក់កាន់តែប្រសើរជាងមុនត្រឹមតែ6.75% ក្នុងមួយឆ្នាំសម្រាប់ការស្នើកម្ចីជាប្រាក់រៀល និងអត្រាការប្រាក់ 7% ក្នុងមួយឆ្នាំសម្រាប់ការស្នើរសុំកម្ចីជាប្រាក់ដុល្លារ លើការស្នើរសុំកម្ចីទិញផ្ទះក្នុងក្តីស្រមៃនៅក្នុងគម្រោងបុរី វីលៀម។

បុរី វីលៀម ដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រ ចុះពីមហាវិថី​ឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀតត្រឹមតែ១០នាទី និង៣០នាទីពីផ្សារទំនើប អុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញ។Google Map: http://bit.ly/bwilliam

សូមបញ្ជាក់ផងដែរថា បុរី វីលៀមជាបុរី​ដែលធំមួយដែលស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ ដែលមានទីតាំងសក្ការនុពល នៅជាប់ផ្លូវរដ្ឋ៣០ម៉ែត្រ និងក្បែរតំបន់អភិវឌ្ឍន៍ធំៗដូចជា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មហាវិថីឈ្នះៗ មន្ទីពេទ្យកាលម៉ែត្រថ្មី បឹងទំនប់កប់ស្រូវ ទីលានវាយកូនហ្គូល រ៉ូយ៉ាល់ភ្នំពេញស្ពតក្លឹប ( Royal Phnom Penh Sport Club) រួមនឹងតំបន់ផ្សេងៗទៀត…. ដែលផ្តល់អោយលោកអ្នកនូវវីឡាដាច់ៗពីគ្នាស្រស់ស្អាត និងមានការឌីហ្សាញស្រស់ស្អាតប្លែកពីគម្រោងដ៏ទៃជាមួយតម្លៃសមរម្យ និងមានច្រើនជម្រើសសម្រាប់លោកអ្នកជ្រើសរើស។

លើសពីនោះ បុរី វីលៀម យើងបាននឹងកំពុងតែបើកលក់ប្លុកថ្មី ជាមួយបរិយាកាសគួរអោយចង់រស់នៅ ដែលក្នុងប្លុកថ្មីយើងមានសុទ្ធតែវីឡាធំៗ ដូចជា៖ អូអេស៊ីស វីឡា  (Oasis Villa ) ឡេហ្គាស៊ី វីឡា(Legacy Villa ) រីជេនស៊ី វីឡា (Regency Villa ) និង ម៉ូតថ្មីទើបនឹងចេញ ស្កាយ វីឡា(Sky Villa) រួមនឹងម៉ូតថ្មីមួយទៀតកាន់តែប្លែក កាន់ស្រស់ស្អាត និងគួរអោយចង់រស់នៅ។

បន្ថែមលើលពីនោះគម្រោងបុរី វីលៀម ផ្តល់ជាសហគមន៍នៃការរស់នៅកាន់តែកាលីបជាងមុន ដោយក្នុងគម្រោងផ្តល់អោយអ្នកនូវ សាលារៀន បញ្ញាសាស្រ្តអន្តរជាតិ Paññāsāstra International School (PSIS) ផ្សារទំនើប វីលៀម ផ្លាហ្សារ មន្ទីពេទ្យ សួនសម្រាប់កុមារ អាងហែលទឹក កន្លែងវាយTennis នឹងកន្លែងផ្សេងទៀតដែលគួរអោយចាប់អាម្មណ៍។

ទាក់ទងមកផ្នែកលក់៖ 085 200 909 / 069 32 82 02

ទីតាំងGoogle Map: http://bit.ly/bwilliam

Website : boreywilliams.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]