រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី សម្តេចបានមានប្រសាសន៍ គួរលុបចោល កាតព្វកិច្ចពាក់ម៉ាស់ នៅទីសាធារណៈ លើកលែងទីតាំងបិទជិត។

សម្តេចបានសង្កត់ធ្ងន់ថា អ្វីដែលជាគំនិតរបស់សម្តេច គឺគ្រប់ភូមិសាស្ត្រទាំងអស់ទុកឲ្យប្រជាជនជាអ្នកសម្រេច ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ នៅក្រៅអគារ នៅទីសាធារណៈ ប៉ុន្តែ បើចូលក្នុងកន្លែងបិទជិត អគាររដ្ឋាភិបាល និងទីតាំងមានបំពាក់ម៉ាស៊ីនត្រជាក់ គួរគប្បីតម្រូវឲ្យមានការពាក់ម៉ាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ សម្តេច បានបន្តថា ដូសជំរុញទី៣ ក្លាយជាបញ្ហាកាតព្វកិច្ច ដើម្បីជុំរុញដល់ដំណាក់កាលមួយ ដែលសិស្សសាលា អាចកាត់បន្ថយការពាក់ម៉ាស់ ដោយនៅរក្សាគម្លាតសុវត្ថិភាព ការលាងដៃដូចមុនដដែរ ព្រោះការធ្វើយ៉ាងដូច្នេះ នឹងកាត់បន្ថយការចំណាយក្នុងគ្រួសារ ពោលគឺក្នុងសង្គមផងដែរ ទន្ទឹមនឹងនោះ សម្តេចបានបញ្ជាក់ថា យើងក៏អាចត្រឡប់មកពាក់ម៉ាស់ឡើងវិញ ប្រសិនបើមានករណីឆ្លងឡើងវិញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ 

រូបភាព
រូបភាព
វីដេអូ នាទី ៣៥:៣៦ 

ប្រភព ៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]